Martial បដិសេធ​សំណើ​ចង់​បាន​ពី​ក្លឹប​ PL ទាំង​២​នេះ​

  • 2022-01-18 12:02:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Anthony Martial បាន​បដិសេធ​សំណើ​ខ្ចី​ជើង​ពី​ក្លឹប​ Premier League ទាំង​ពីរ​ក្លឹប​នេះ​គឺ​ ក្លឹប​ Newcastle United និង​ក្លឹប​ Tottenham Hotspur ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Guardian ។

កីឡាករ​វ័យ​២៦ឆ្នាំ​រូប​ ធ្លាប់​ត្រូវ​បាន​ប្រកាស​​ នឹង​ចាកចេញ​ពី​ក្លឹប Manchester United នៅ​ខែ​មករា​ ឆ្នាំ​២០២២នេះ តែ​ម្ដង​ឲ្យ​មាន​ក្លឹប​ណា​ ដែល​គេ​ពេញ​ចិត្ត​ទាក់ទង​ចង់​បាន​។​

បើ​តាម​ Daily Mail បាន​ឲ្យ​ដឹង​ថា​ Martial ចង់​ទៅ​ក្លឹប​ក្រៅ​ពី​ PL ដោយ​ក្លឹប​ដែល​ខ្សែ​ប្រយុទ្ធ រូប​នេះ​ ចង់​ទៅ​នឹង​ធ្លាប់​បាន​ទាក់ទង​កន្លង​មក​មាន​ដូច​ជា​ក្លឹប​ Barcelona ក្លឹប​ Sevilla និង​ក្លឹប​ Juventus ជា​ដើម​។

ក្នុង​ចំណោម​ក្លឹប​ទាំង​៣នេះ​ Sevilla បាន​ទាក់ទង​ចង់​ខ្ចី​ជើង​ Martial រហូត​ប៉ុន្តែ​រាថយ​វិញ​ដោយ​សារ​តែ​ Man Utd ទាមទារ​ខ្ពស់​ពេក​ ដោយ​ទារ​ឲ្យ​បង់​ថ្លៃ​ខ្ចី​ជើង​ និង​បង់​ថ្លៃ​ពលកម្ម​ជាង​ ២០ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​ទាំង​អស់​តែ​ម្ដង​។

បើ​កីឡាករ​ខាង​លើនេះ​មិន​ត្រូវ​រ៉ូវ​ជា​មួយ​ក្លឹប​ណា​មួយ​នោះ​ គេ​នឹង​នៅ​បន្ត​ជា​មួយ​ Man Utd រហូត​ដល់​ចប់​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៤​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី