មិនសូវស្ទះទៀតទេ! សមត្ថកិច្ចរុះរើតូបលក់និងយានយន្តចតគ្មានសណ្ដាប់លើចិញ្ចើមផ្លូវមុខពេទ្យរុស្សី ស្រឡះល្វឹងហើយ

  • 2022-01-19 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ កម្លាំងផ្នែកសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះរៀបចំសណ្តាប់ធ្នាប់នៅមុខមន្ទីរពេទ្យរុស្សី និងផ្សព្វផ្សាយណែនាំដល់បងប្អូនអាជីវករ ឲ្យទ្បើងលក់ផុតពីទ្រូងថ្នល់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ ដើម្បីទុកចិញ្ចើមថ្នល់សម្រាប់ថ្មើរជើងធ្វើចរាចរណ៍ទៅមកបានស្រួល ព្រមទាំងធ្វើការផាកពិន័យរថយន្តក្រុងឈប់ចតកកស្ទះចរាចរណ៍ នៅផ្លូវសម្តេចព្រះមុន្នីរ៉េត គល់ស្ពានអាកាសស្ទឹងមានជ័យ ។

ប្រជាពលរដ្ឋដែលបានធ្វើដំណើរលើកកំណាត់ផ្លូវ២៧១ ដែលធ្លាប់ត្អូញត្អែរពីការកកស្ទះចរាចរណ៍កន្លងមក ក៏លើកឡើងនូវអារម្មណ៍សប្បាយរីករាយ និងគាំទ្រសមត្ថកិច្ចទៅលើការចុះពង្រឹងរៀបចំសណ្តាប់នេះ ។

គួរបញ្ជាក់ថា កម្លាំងសមត្ថកិច្ចនគរបាលសណ្តាប់ធ្នាប់ចុះរៀបចំសណ្តាប់ធ្នាប់នេះ ក្រោយមានប្រជាពលរដ្ឋត្អូញត្អែរពីបញ្ហាកកស្ទះចរាចរណ៍ នៅលើកំណាត់ផ្លូវ២៧១ នៅគោលដៅខាងមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានមិនសូវបានយកចិត្តទុកដាក់ទៅលើការងាររៀបចំសណ្តាប់ធ្នាប់ ដោយការកកស្ទះបង្កពីបងប្អូនអាជីវករបានធ្វើអាជីវកម្មរំលោភលើចំណីផ្លូវ បណ្តាលឱ្យផ្លូវតូចចង្អៀត ។ មួយវិញទៀតបង្កដោយប្រជាពលរដ្ឋបើកបរបត់បញ្ច្រាសទិស ខណៈដែលគោលដៅនេះមានការមមាញឹកក្នុងការធ្វើចរាចរណ៍ពីសំណាក់ប្រជាពលរដ្ឋនោះ៕

អត្ថបទដោយ ៖ ស៊ូ អីន