Ford F-150 Lightning កក្រើក​ខ្លាំងពេក ដល់ថ្នាក់ The Rock កក់​តាំងពី​ដំបូងចាំ​ទាំងយប់​ទាំងថ្ងៃ

  • 2022-01-21 02:49:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តភីកអាប់​អគ្គិសនីរបស់ Ford គឺ F-150 Lighting គ្រាន់​តែបើកឱ្យកក់ភ្លាម ក៏ត្រូវបាន​គេកក់អស់រលីង​ហើយលើសចំនួនកំណត់ទៅទៀត ក្នុងនោះក៏មាន​កំពូលតារាសម្តែង​ហូលីវូដ គឺលោក Dwayne Johnson ហៅ The Rock ផងដែរ ដែល​បាន​កក់​រថយន្ត​នេះ​រួចជាស្រេច និង​ទន្ទឹងរង់ចាំ​យ៉ាងអន្ទះសារទៀតផង។

​លោក Jim Farley នាយកប្រតិបត្តិក្រុមហ៊ុន Ford បាន​បង្ហោះ​លើទ្វីតធើថា The Rock កំពុងរង់ចាំ​រថយន្ត​ភីកអាប់អគ្គិសនីមួយនេះ ហើយ​បង្ហាញការគាំទ្រ​ចំពោះ​ដំណើរការ​ផលិត​ផងដែរ។ ជាមួយគ្នានេះ The Rock ក៏​ចង់​បើកសាកល្បងរថយន្ត F-150 Lightning ក្នុង​ពេលឆាប់ៗ។

​គួរបញ្ជាក់​ថា រថយន្ត Ford F-150 Lightning មាន​តម្លៃខុសគ្នាទៅតាម​ option ដូចខាងក្រោម៖

-PRO តម្លៃ ៣៩ ៩៧៤ដុល្លារ

-XLT តម្លៃ ៥២ ៩៧៤ដុល្លារ

-LARIAT តម្លៃ៦៧ ៤៧៤ដុល្លារ

-PLATINUM តម្លៃ ៩០ ៨៧៤ដុល្លារ។

រថយន្តភីកអាប់ Ford F-150 Lighting កំពុងតែទទួលបានជោគជ័យយ៉ាងខ្លាំង ទាំងដែលវាមិនទាន់ចេញលក់ជាផ្លូវការផង ខណៈក្រុមហ៊ុនផលិតរថយន្តអាមេរិកនេះ បានទទួលការកក់ជិត ២០០ ០០០គ្រឿងបាត់ទៅហើយ។

វាគឺជាតួលេខដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ប៉ុន្តែ Ford ត្រូវចំណាយពេលលើសពី ៣ឆ្នាំដើម្បីសម្រេចចំនួននេះ ព្រោះដើមឡើយក្រុមហ៊ុនមានគម្រោងផលិត F-150 Lighting តែ ១៥ ០០០គ្រឿងនៅឆ្នាំ២០២២, ដំឡើងដល់ ៥៥ ០០០គ្រឿងក្នុងឆ្នាំ២០២៣ និង ៨០ ០០០គ្រឿងក្នុងឆ្នាំ២០២៤។ តែយ៉ាងណា Ford កំពុងតែធ្វើការដើម្បីបង្កើនចំនួនផលិតឲ្យបាន ៨០ ០០០គ្រឿងនៅក្នុងឆ្នាំ២០២៣ ដើម្បឲ្យស្របតាមតម្រូវការអតិថិជិន។

គួរដឹងថា អាគុយរបស់ Ford F-150 Lighting មាន​ជម្រើសពីរគឺ standard range និង​ extended range។ សម្រាប់​អាគុយ standard range មាន​ទំហំ ៩៨គីឡូវ៉ាត់ម៉ោង ពេល​សាកពេញម្តងបើកបាន​ចម្ងាយ ៣៧០គីឡូម៉ែត្រ។ ចំណែកអាគុយ extended range មាន​ទំហំ ១៣១គីឡូវ៉ាត់ម៉ោង ពេលសាកពេញ​ធ្វើដំណើរបានចម្ងាយ ៤៨០គីឡូម៉ែត្រ៕

ប្រភព៖ Xehay   ប្រែ​សម្រួល៖ សំភី