ប្រសើរណាស់! សិស្សវិទ្យាល័យ១២០០នាក់ ចូលរួមស្វែងយល់អំពីសមុច្ច័យនានាដ៏មហស្ចារ្យដែលដូនតាយើងខិតខំកសាងទុក

  • 2022-01-24 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារមន្ទីរជាតិកម្ពុជា សហការជាមួយ មន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញ បានរៀបចំបញ្ជូនសិស្សានុសិស្ស ថ្នាក់ទី១១ ចំនួន១២០០នាក់ មកពីវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ មកទស្សនកិច្ចសិក្សាស្វែងយល់ អំពីសមុច្ច័យនានាដែលបានដាក់តាំងនៅសារមន្ទីរជាតិ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

អំឡុងដំណើរទស្សនកិច្ចសិក្សានេះ សារមន្ទីរជាតិបានរៀបចំមគ្គុទ្ទេសក៍សម្រាប់ធ្វើការអត្ថាធិប្បាយណែនាំដល់សិស្សានុសិស្សនិងមានរៀបចំការធ្វើតេស្តសំណួរចម្លើយភ្លាមៗសាកល្បងចំណេះដឹងរបស់ពួកគាត់ផងដែរ។ គោលបំណងនៃដំណើរទស្សនកិច្ចសិក្សានេះគឺ បង្កើតនិងពង្រឹង ស្មារតី ស្រឡាញ់ ថែរក្សា និងការពារបេតិកភណ្ឌដល់សិស្សានុសិស្សក្នុងការការពារនិងអភិរក្ស សម្បត្តិវប្បធម៌បេតិកភណ្ឌដ៏មហស្ចារ្យដែលដូនតាយើងខិតខំកសាងទុកជាកេរមរតកសម្រាប់មនុស្សជំនាន់ក្រោយ ៕

ប្រភព៖ សារមន្ទីរជាតិកម្ពុជា