ជៀសវាងគ្រោះថ្នាក់កើតឡើង! ដឹងអត់ថាសញ្ញានេះ មានន័យយ៉ាងដូចម្តេច?
- 2022-01-25 03:32:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជៀសវាងគ្រោះថ្នាក់កើតឡើង! ដឹងអត់ថាសញ្ញានេះ មានន័យយ៉ាងដូចម្តេច?
ចន្លោះមិនឃើញ
កន្លងមកដោយសារតែបងប្អូនប្រជាពលរដ្ឋ ដែលលោកធ្វើដំណើរនៅតាមដងផ្លូវនានា មានចម្ងល់ទាក់ទងជាមួយនឹងអត្ថន័យសញ្ញាទាំងពីរនេះ ថាតើពួកគាត់គួរធ្វើយ៉ាងណាដើម្បីត្រៀមខ្លួនពេលឃើញសញ្ញាបែបនេះ? ទើបមុននេះបន្តិច ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហើបប្រាប់ចម្លើយឲ្យបងប្អូនបានជ្រាបទាំងអស់គ្នា។
១.សញ្ញាហាមជែង៖សញ្ញានេះហាមជែងចំពោះយានយន្ដគ្រប់ប្រភេទ លើកលែងតែទោចក្រយាន្ដយន្ដតែប៉ុណ្ណោះ។
២.សញ្ញាផ្លូវកោងបត់បែន៖ សញ្ញានេះ ប្រើសម្រាប់អោយអ្នកបើកបរប្រុងប្រយ័ត្ន មានផ្លូវកោងបត់បែនច្រើនសារនៅខាងមុខ។
យ៉ាងណាមិញ ក្រសួងសាធារណការ និងដឹកជញ្ជូនសូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ឬផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។ លើសពីនេះទៅទៀតបងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ។
ជាចុងក្រោយ ក្រសួងក៏បានអំពាវនាវឲ្យសូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងជួយថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល និងមានសុខសុវត្ថិភាព។
ប្រភព៖ក្រសួងសាធារណការ និងដឹកជញ្ជូន