ចូលឆ្នាំចិនឆ្នាំនេះ ហាមដាច់ខាតយកផ្កាពីរពណ៌នេះមកសែន ចំណុចកណ្ដាលផ្ទះ ប្រើដើមរាសីល្អផុតលេខហើយ
- 2022-01-25 04:38:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលឆ្នាំចិនឆ្នាំនេះ ហាមដាច់ខាតយកផ្កាពីរពណ៌នេះមកសែន ចំណុចកណ្ដាលផ្ទះ ប្រើដើមរាសីល្អផុតលេខហើយ
ចន្លោះមិនឃើញ
នៅប៉ុន្មានថ្ងៃទៀតនេះពិធីចូលឆ្នាំចិនបានមកដល់ហើយ អ្នកកាត់សែស្រឡាយចិន តែងជួបជុំកូនចៅ បងប្អូន ដើម្បីរៀបចំពិធីសែនព្រែនជូនដូនតា ដែលបានចែកឋានទៅ សុំសេចក្ដីសុខ សេចក្ដីសប្បាយទៅតាមទំនៀមទម្លាប់របស់ពួកគេតាំងពីដើមរៀងមក ។ នៅក្នុងថ្ងៃសែនចូលឆ្នាំចិន បើតាមក្បួនតម្រារបស់ចិន គេតែងធ្វើឡើងយ៉ាងផ្ចិតផ្ចង់ ទៅតាមជំនឿ មិនថាការជ្រើសរើសពណ៌តុបតែងលម្អផ្ទះ ម្ហូបអាហារ សែនព្រែន គេតែងជឿថា ត្រូវធ្វើឱ្យត្រូវតាមទំនៀមទើបនាំឱ្យគ្រួសារមានសេចក្ដីសុខ។
អ្នកគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រ បានប្រាប់ច្បាស់ៗ អំពីការជ្រើសរើសផ្កា និងពណ៌ ត្រូវរៀបចំឱ្យត្រូវទៅតាមទិសផ្ទះ មិនមែនចេះតែយកមកសែននោះទេ ។ គ្រូហុងស៊ុយ រូបនេះ បានបញ្ជាក់ ថា ផ្កាលឿង សែនល្អសម្រាប់តែផ្ទះបែរមុខទៅទិសខាងត្បូង ឬទិសខាងជើងឈៀងកើត និងទិសខាងជើងឈៀងលិច ( សែនមុខផ្ទះបាន តែហាមដាក់សែនកណ្តាលផ្ទះត្រង់ជំនៀងផ្ទះ ឬកណ្តាលផ្ទះ) ។
ផ្កាក្រហម សែនល្អសម្រាប់ផ្ទះបែរមុខទៅទិសខាងកើត ខាងកើតឈៀងត្បូង និង ទិសខាងត្បូង ( សែនមុខផ្ទះបាន តែហាមយកដាក់សែនកណ្តាលផ្ទះត្រង់ជំនៀងផ្ទះ ឬកណ្តាលផ្ទះ ) សម្រាប់ផ្ទះបែរទិសផ្សេង កុំប្រើផ្កាពណ៍ក្រហម ឬលឿងអី ។
អ្នកគ្រូ ណាលី បន្ថែមទៀតថា កណ្តាលផ្ទះ ហាមយកផ្កាលឿង ឬក្រហម មកសែន គួរដាក់ដើមរាសី ល្អជាង ហើយដើម្បីបង្កាឆុង គួរក្រាលក្រណាត់ពណ៌ធាតុទឹក ( ខៀវ ទឹកប៊ិច ផ្ទៃមេឃ ) ក្រាលលើតុ ដើម្បីរំសាយឥទ្ធិពលឆុងរបស់តារាសាស្ត្រលេខ ៥ ដែលនៅកណ្តាលផ្ទះ ៕