អាជ្ញាធរហាមដាច់ខាត ដុតផាវឬបង្កសំឡេងផ្ទុះនិងលេងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ
- 2022-01-25 09:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរហាមដាច់ខាត ដុតផាវឬបង្កសំឡេងផ្ទុះនិងលេងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ
ចន្លោះមិនឃើញ
រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំស្ដីពីការរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ ។
ក្នុងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញត្រង់ចំនុចទី១ បានហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ ហើយមិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតឡើយ។ អាស្រ័យហេតុនេះសូមសាធារណជនទាំងអស់ ក្នុងរាជធានីភ្នំពេញចូលរួមអនុវត្តន៍ឲ្យបានត្រឹមត្រូវទាំងអស់គ្នា ក្នុងករណីមានការបំពានណាមួយអាជ្ញាធរនិងចាត់ការតាមផ្លូវច្បាប់ផងដែរ ៕
ព័ត៌មានលម្អិតសូមមើលក្នុងសេចក្ដីណែនាំខាងក្រោមនេះ៖