កំពុងចង់ដឹងផង! សំលៀកបំពាក់៣ពណ៌នេះ កាត់ឆុងក្នុងថ្ងៃសែនចូលឆ្នាំចិននាំហុងស៊ុយពេញមួយឆ្នាំ

  • 2022-01-26 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងប្រពៃណីជនជាតិ ពណ៌មិនចេះតែរើសមកប្រើតាមការស្រឡាញ់ ឬតាមចិត្តចង់បានឡើយ។ ប្រជាជនដ៏ចំណាស់នេះមានជំនឿរាប់សិបឆ្នាំមកហើយ ជាប្រពៃណីមានសំណាងល្អ និងសេចក្ដីសុខសប្បាយ ថ្ងៃនេះ Sabay សូមបង្ហាញជូនពណ៌ចំនួន៣ ដែលបកស្រាយដោយឯកឧត្តមបណ្ឌិត ឡុង បូរ៉ា គ្រូហោរាសាស្ត្រល្បីឈ្មោះ និងជាប្រធានសមាគន៍ ទំនៀមប្រពៃណីខ្មែរ បានបញ្ជាក់ច្បាស់ៗថា «ចំពោះឆ្នាំនេះជាឆ្នាំខាល ជាខ្លារាងកាចបន្តិច ដោយទទួលឥទ្ធិពលខ្លាំងពីធាតុភ្លើង ហើយថ្ងៃចូលឆ្នាំជាថ្ងៃដែលឆុងខ្លាំងទៀត ដូច្នេះឆ្នាំនេះត្រូវជ្រើសពណ៌ មិនថាសម្លៀកបំពាក់ ឬរបស់របរតុបតែងផ្ទះ និងសែនទេវតានោះទេ គឺត្រូវជ្រើសពណ៌ណាដែលបន្ថយពីពណ៌ក្រហមបន្តិច ពោលគឺធម្មជាតិច្រើន នោះនឹងនាំលាភសំណាង ហ៊ុងសុយ កាត់គ្រោះកាត់ឆុង ពេញមួយឆ្នាំបានហើយ។

ចំពោះពណ៌ដែលល្អប្រសើរគួរជ្រើសរើសតំណាងឆ្នាំនេះនាំហុងស៊ុយល្អនោះគឺ ៖

ទី១. ក្រហម៖ ត្បិតឆ្នាំនេះទទួលឥទ្ធិពលខ្លាំងពីធាតុភ្លើងតែមិនសូវល្អជាមួយពណ៌ក្រហម តែតាមទំនៀមទម្លាប់ ប្រជាជនចិនចាត់ទុកពណ៌ក្រហមជានិមិត្តរូប នាំសុភមង្គល ជោគជ័យ និងសំណាងល្អ ដូច្នេះមិនអាចរំលងពណ៌នេះបានឡើយ។ តាមទំនៀមទម្លាប់ ប្រជាជនចិនស្រលាញ់ពណ៌ក្រហមណាស់ ហើយគេតែងឃើញវត្តមានពណ៌មួយនេះមិនដែលខានសោះឡើយ ក្នុងពិធីផ្សេងៗរបស់ប្រពៃណីចិន ពិសេសគឺថ្ងៃចូលឆ្នាំតែម្ដង ព្រោះការជ្រើសពណ៌ក្រហមនេះនឹងនាំឲ្យមានសំណាងល្អក្នុងឆ្នាំថ្មី នាំហុងស៊ុយ ដើម្បីប្រើទាក់ទាញលាភសំណាង និងបញ្ចៀសគ្រោះអាក្រក់នានា។

ទី២. លឿង៖ ពណ៌លឿងគឺតំណាងឲ្យផែនដី ជានិមិត្តរូបនៃរាជវង្ស និងត្រូវបានបម្រុងទុកសម្រាប់អធិរាជ កាលពីជំនាន់មុន ហើយពណ៌នេះបង្ហាញពីភាពខ្ពង់ខ្ពង់ថ្លៃថ្នូរ ហើយពណ៌លឿងក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសេរីភាព សុភមង្គល ភាពរីករាយផងដែរ។

ទី៣. ពណ៌បៃតង ខៀវ ទឹកប៊ិច ឬផ្ទៃមេឃ៖ ទាំងនេះជាពណ៌នៃទ្រព្យសម្បត្តិ សម្បូរកូនចៅ ក្តីសង្ឃឹម ភាពសុខដុម និងការលូតលាស់វាក៏តំណាងឱ្យភាពបរិសុទ្ធ និងអនាម័យ បញ្ចៀសគ្រោះអាក្រក់នានាមានសំណាងល្អក្នុងឆ្នាំថ្មី នាំហុងស៊ុយផងដែរ ៕

អត្ថបទដោយ៖ ស៊ូ អីន