អូមីក្រុងកាន់តែវាយលុយខ្លាំង! ហ្វីលីពីនរកឃើញអ្នកស្លាប់សរុប ជិត៦ម៉ឺននាក់ហើយ

  • 2022-01-27 09:46:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលហ្វីលីពីន បានប្រកាសពីការរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ចំនួន ១៥,៧៨៩នាក់និង ស្លាប់ ចំនួន៦៦នាក់បន្ថែមទៀតនៅថ្ងៃ ទី២៧មករា ឆ្នាំ២០២២ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ខណ:អ្នកឆ្លងសរុបនៅក្នុងប្រទេសកើនឡើងជាលំដាប់រហូតដល់ជាង៣លាននាក់ហើយនាពេលនេះ។ នេះបើយោងទៅតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ។

ស្ថានភាពកូវីដ១៩នៅក្នុងប្រទេសហ្វីលីពីនហាក់មិនទាន់មានការថមថយសោះដោយរហូតតមកដល់ពេលនេះហ្វីលីពីនបានរកឃើញអ្នកឆ្លងកូវីដ១៩រហូតទៅដល់៣,៤៧៥,២៩៣នាក់ជាសះស្បើយឡើងចំនួន ៣,១៩១,២១៩នាក់ និងស្លាប់ចំនួន ៥៣,៦៦៤នាក់។

សូមជម្រាបថាប្រទេសហ្វីលីពីន កំពុងតែជួបបញ្ហាប្រឈមមួយទៀតនោះគឺជាការ ឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុស បំប្លែងថ្មីអូមីក្រុង ហើយ ថ្ងៃទី១៥ ខែមករា កន្លងទៅ ប្រទេសហ្វីលីពីនរកឃើញអ្នកឆ្លងប្រចាំខ្ពស់បំផុតរហូតដល់៣៩,០០៤នាក់។

ប្រភព៖ Xinhua   អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទថ្មី