Lampard នឹង​ទៅ​សម្ភាសន៍​ការងារ​ជា​អ្នកចាត់ការ​ Everton ម្ដង​ទៀត​ក្នុង​ថ្ងៃ​នេះ​​

  • 2022-01-27 12:39:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Frank Lampard នឹង​ទៅ​ចូល​ជួប​ជា​មួយ​ថ្នាក់​ដឹកនាំ​របស់​ក្លឹប​ Everton ជា​លើក​ទី​២ នៅ​ក្នុង​ថ្ងៃ​នេះ​ ដើម្បី​ទៅ​សម្ភាសន៍​ការងារ​ ធ្វើ​ជា​អ្នកចាត់ការ​ថ្មី​របស់​ក្លឹប​មួយ​នេះ​។

អតីត​អ្នកចាត់ការ​របស់​ក្លឹប​ Chelsea រូប​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា​ បាន​ចូល​ទៅ​សម្ភាសន៍​នឹង​ការងារ​នេះ​ លើក​ទី​មួយ​ កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ​។​

លោក​ Lampard ជា​បេក្ខជន​ឈាន​មុខ​គេ​ នៅ​ក្នុង​តំណែង​ជា​អ្នកចាត់ការ​ក្លឹប​ Everton ថ្មី​នេះ​ ដោយ​នៅ​ខណៈ​នេះ​ លោក​ត្រូវ​បាន​គេ​ជឿជាក់​ថា​ ចង់​ត្រលប់​មក​ធ្វើ​ការ​ជា​អ្នកដឹកនាំ​ក្លឹប​វិញ​ហើយ​។

លោក​ Lampard មាន​បទពិសោធន៍​ដឹក​នាំ​ក្លឹប​តាំង​ពី​ឆ្នាំ​២០១៧មក ដោយ​ធ្លាប់​ដឹកនាំ​ ក្រុម​យុវជន​របស់​ Chelsea ក្លឹប​ Derby និង​ក្រុម​ឈុត​ធំ​របស់​ Chelsea ៕

ប្រភព៖ Marca   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី