"ព្រៃក្មេង" ប្រាសាទមួយក្នុងចំណោមប្រាសាទដែលកសាងដំបូងបង្អស់នៅក្នុងខេត្តសៀមរាប

  • 2022-02-02 08:03:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទព្រៃក្មេង មានទីតាំងស្ថិតនៅក្នុងភូមិព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ មានចម្ងាយ ២១ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៦ ប្រហែល ១៦ គីឡូម៉ែត្រ, (ហួសបារាយណ៍បន្តិចនិងមានផ្លូវបត់ស្ដាំរួចបន្តដំណើររហូតដល់ប្រាសាទព្រៃក្មេង)។

ប្រាសាទនេះ ត្រូវបានសាងសង់ឡើងនៅចុងសតវត្សរ៍ទី៧ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី១ ពីឆ្នាំ ៦៥៥-៦៨១ នៃ គ.ស.។ ប្រាសាទព្រៃក្មេងគឺជាប្រភេទប្រាសាទដែលមានរចនាបថក្រោយនៃរចនាបថសំបូរព្រៃគុក និងមុនរចនាបថគូលែន (ភ្នំគូលែន) ប្រាសាទនេះត្រូវបានអ្នកស្រាវជ្រាវចាត់ទុកថាជាប្រាសាទមួយក្នុងចំណោមប្រាសាទដែលកសាងដំបូងបង្អស់នៅក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជា។

ប្រវត្តិវិទូបានកំណត់យកប្រាសាទព្រៃក្មេង ជាគោលនៃរចនាបថព្រៃក្មេង ដែលមានប្រាសាទមួយចំនួនរាប់ចូលមានដូចជា ប្រាសាទព្រៃក្មេង ប្រាសាទស្វាយព្រាហ្មណ៍ ប្រាសាទអណ្ដែត ប្រាសាទស្រីគ្រប់លក្ខណ៍ និងប្រាសាទភ្នំស្រះខ្ចៅ...៕

រូបភាព៖ KHMET BAYON

កែសម្រួល៖ សៀនហួរ