តម្លៃល្មមទិញ! «KOOMPI Pro ២០២២» រាងក៏ទំនង Specs សុទ្ធតែខ្ពស់ៗទាំងអស់

  • 2022-02-03 04:29:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារ KOOMPI បានប្រកាសជាសាធារណៈបើកឲ្យបញ្ជាទិញទុកមុន (Pre-Order) នូវផលិតផលថ្មី ចុងក្រោយបង្អស់ឈ្មោះ «KOOMPI PRO ២០២២» កាលពីថ្ងៃទី ២ កុម្ភៈ២០២២ ។

KOOMPI PRO

ផ្ទុយពីតម្លៃពេញគឺ **៩៥០ ដុល្លារ** បើលោកអ្នកកក់ទិញ KOOMPI Pro ឥឡូវនេះនឹងទួលបានតម្លៃត្រឹមតែ **៨៥០ ដុល្លារ** ដោយកក់មុនត្រឹមតែ ១០០ដុល្លារ បន្ទាប់ពីកក់រួចនោះអ្នកនឹងទទួលបានកុំព្យូទ័រ ***នៅអំឡុងខែតុលាឆ្នាំ ២០២២ ។***

លក្ខណៈសម្បត្តិត្រួសៗមានដូចជា៖ 4K Display IPS DISPLAY 15.6", ថ្មកាន់៣០ថ្ងៃ 50000mAH, បន្ទះឈីប AMD Ryzen 9 5900HX, GPU AMD Radeon RX Vega 8, SSD 512GB NVME M.2, ជម្រើស RAM 16GB + Extra Slot, មាន Port IO Type-C ចំនួន ២ មានរន្ធ USB 3.0 ចំនួន ២ និងរន្ធកាស Headphone 3.5mm មួយ ។

«KOOMPI Pro» គឺសម្រាប់វិស្វករ សិល្បករ ស្ថាបត្យករនៃប្រទេសកម្ពុជាទាំងអស់ ឬអ្នកដែលចង់ជំរុញ និងលើកស្ទួយការបង្កើតថ្មី។ KOOMPI មានមោទកភាពក្នុងការប្រកាសបើកការកក់ទុកមុនកុំព្យូទ័រយួរដៃស៊េរីចុងក្រោយបំផុត។

ជាមួយការរចនាដែលគិតពីអ្នកប្រើប្រាស់មុនគេ ម៉ូដែលនេះជាកម្រិតល្អបំផុតដែលយើងផលិតដែលមានចំនុចប្រសើរដូចជាការមាន 4K UHD ហើយនៅតែអាចប្រើបានយូរដោយមិនសុីថ្មខ្លាំង។

ជាមួយនិងសមត្ថភាពខ្ពស់រួមទាំងក្តារចុចដែលមានអក្សរ ខ្មែរ-អង់គ្លេស លោកអ្នកនិងអាចសម្រេចការងារសំខាន់ផ្សេងៗនៅលើម៉ូដែល Pro។ ផ្តល់ឱ្យអ្នកមិនត្រឹមតែឧបករណ៍ដែលអ្នកត្រូវការប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឧបករណ៍ដែលអ្នកសមនឹងទទួលបានផងដែរ KOOMPI Pro រួមបញ្ចូលគ្នានូវវប្បធម៌ និងការច្នៃប្រតិដ្ឋ។​

ដោយការដំណើរការយ៉ាងល្អឥតខ្ចោះជាមួយនឹងប្រពន្ធប្រតិបត្តិការ KOOMPI OS ម៉ូដែល Pro អាចធ្វើការបានល្អជាងមុន ដូច្នេះ លោកអ្នកអាចធ្វើការរហ័ស និងទទួលបានលទ្ធផលបានច្រើនជាងមុន។

ដើម្បីបង្ហាញពីការអរគុណ ចំពោះសហគមន៍អ្នកប្រើប្រាស់ KOOMPI ក្រុមការងារនឹងផ្តល់ជូននូវការបញ្ចុះតម្លៃដែលរួមមានកាដូពិសេសផងដែរ។

លើសពីនេះ ក្រុមការងារ KOOMPI ក៏មានការផ្តល់ជូនមួយទៀតគឺ SEL token ពី​ SELENDRA (និងផ្តល់ព័ត៌មានបន្ថែមនៅខែក្រោយ)។​

កក់តាមវេបសាយ: www.koompi.com ឬ សូមផ្ញើរសារមកប្រអប់សាររបស់ ផេក គម្ពីរ

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម