Motorola ស្ងាត់! តែមិនអស់ជីវិតទេ ទើបបញ្ចេញស្មាតហ្វូនប៊ិច តួខ្លួនមូលតាល់គួរឱ្យចាប់ចិត្ត តម្លៃក៏ធូរថ្លៃ $299

  • 2022-02-04 01:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ មិនថាអ្នកបានតាមដានស្មាតហ្វូនថ្មីរបស់ Motorola ឬអត់នោះទេ នេះគឺជា Moto G Stylus 2022 ស្មាតហ្វូនប៊ិច ជំនាន់៣របស់ពួកគេ ថ្វីត្បិតតែស្ងាត់ តែពួកគេមិនទាន់ទៅណានោះទេ។

Moto G Stylus 2022 មានអេក្រង់ ៦,៨អ៊ិញ LCD FHD+ កម្រិត 90Hz និងប្រើលែនទម្លុះអេក្រង់ចំកណ្ដាល 16MP។ អ្វីដែលពិសេសគឺវា មានផ្ទុកប៊ិចមួយដើមក្នុងតួខ្លួន ទោះបីតម្លៃទូរសព្ទនេះមិនថ្លៃដូចកម្រិត Flagship របស់ក្រុមហ៊ុនដទៃ ថែមទាំងដាក់លក់ប៊ិចផ្សេងគ្នាទៀតផង។

ស្មាតហ្វូននេះប្រើកាមេរ៉ាក្រោយ៣គ្រាប់ មានទម្រង់មូលទ្រវែងសាមញ្ញ មានលែនដើម 50MP, លែន ultrawide/macro 8MP និងលែន depth macro 2MP។

Motorola ដំណើរការដោយបន្ទះឈីប MediaTek Helio G88 មាន RAM 6GB និងប្រព័ន្ធប្រតិបត្តិការ Moto My UX លើ Android 11។ វាប្រើប្រើទ្រនាប់ស្គេនម្រាមដៃនៅខាងស្ដាំ មានទំហំថ្មធំ ៥០០០មីលីអំពែម៉ោង និងជម្រើសពីរពណ៌ គឺពណ៌ខៀវ និងផ្កាឈូក។

ចំពោះតម្លៃវិញ ក៏ធូរថ្លៃផងដែរ ប្រមាណជា ២៩៩ដុល្លារ ដោយនឹងដាក់លក់នៅ ថ្ងៃទី១៧ ខែកុម្ភៈ ខាងមុខនេះ នៅទីផ្សារអាមេរិចជាមុន និងបើកឱ្យកម្មង់ពីឥលូវនេះហើយ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល