De Gea ជា​អ្នកចាំទី​ដំបូង​បំផុត​ ឈ្នះ​ពាន​កីឡាករ​ឆ្នើម​របស់​ PL ក្នុង​រយៈ​ពេល​ ៦ឆ្នាំ​ចុង​ក្រោយ​នេះ​ ​

  • 2022-02-04 13:21:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំទី​ David De Gea ឈ្នះ​ពាន​កីឡាករ​ឆ្នើម​របស់​ Premier League ប្រចាំ​ខែ​មករា​ ឆ្នាំ​២០២២កន្លង​ទៅ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ផ្ទាល់​របស់​លីគ​កំពូល​នេះ​អម្បាញ់មិញ​។

នេះ​ជា​លើក​ដំបូង​បំផុត​ហើយ​នៅ​ក្នុង​អាជីព​​អ្នកចាំទី​វ័យ​៣១ឆ្នាំ​រូប​នេះ​ចាប់​តាំង​​ពី​ផ្លាស់​មក​លេង​ឲ្យ​ Manchester United តាំង​ពី​រដូវកាល​ឆ្នាំ​២០១១/១២ កន្លង​មក​។

De Gea ក៏​ជា​អ្នក​ចាំទី​ដំបូង​ផង​ដែរ​ក្នុង​រយៈពេល​ ៦ឆ្នាំ​ចុង​ក្រោយ​នេះ​ចាប់​ពី​ឆ្នាំ​២០១៦មក ដែល​បាន​ឈ្នះ​ពាន​ខាង​លើ​នេះ​ ក្រោយ​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ពី​សំណាក់​អ្នក​គាំទ្រ​ និង​អ្នក​ជំនាញ​បាល់ទាត់​នៅ​ PL។ ​

កាល​ពី​ខែ​មករា កន្លង​ទៅ​នេះ​ De Gea បាន​សង្គ្រោះ​បាល់​រហូត​ទៅ​ដល់​ ២២គ្រាប់​ឯណោះ​ និង​រក​បាន​ Clean Sheet ១ផង​ដែរ​ នៅ​ក្នុង​ ៤ប្រកួត​។ ចំនួន​សង្គ្រោះ​បាល់​នេះ​ជា​ចំនួន​ច្រើន​បំផុត​នៅ​ក្នុង​ PL ប្រចាំ​រដូវកាល​នេះ​។

អ្នកចាំទី​រូប​នេះ​ បាន​បង្ហាញ​ខ្លួន​ក្នុង​ប្រកួត​ PL សរុប​បាន​ ៣៦១ប្រកួត​ និង​រក​ Clean Sheet បាន​ ១២៧ដង៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម