ស្ងាត់ៗ Apple បន្ថយរយៈពេលស្តាប់ដោយឥតគិតថ្លៃរបស់កម្មវិធី Apple Music

  • ច័ន្ទ, 7 កុម្ភៈ 2022 04:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំងពីឆ្នាំ ២០១៥ មក កម្មវិធីស្តាប់ចម្រៀងរបស់ Apple តែងតែផ្តល់ជូននូវការស្តាប់ ដោយឥតគិតថ្លៃរយៈពេលវែងជាងគេ ក្នុងចំណោមកម្មវិធីស្តាប់ទាំងអស់។ ការផ្តល់ជូននេះ គឺចំពោះអតិថិជនថ្មី ដែលទើបធ្វើការចុះឈ្មោះ ដោយពួកគេអាចស្តាប់ដោយឥតគិតថ្លៃ រយៈពេល៣ខែ។ បន្ទាប់មក ចូលដល់ខែទី៤ ទើបត្រូវបង់ប្រាក់សម្រាប់ការប្រើប្រាស់បន្តរ។

ការកែប្រែថ្មីនេះ គឺមិនមានប៉ះពាល់ដល់គម្រោងឥតគិតថ្លៃ៦ខែ សម្រាប់អតិថិជនថ្មីរបស់ឧបករណ៍ Apple នោះទេ។ មានន័យថា ប្រសិនបើអ្នកទិញឧបករណ៍ណាមួយរបស់ Apple ដូចជា iPhone, iPad, Airpods ជាដើមនោះ អ្នកនឹងទទួលបានការប្រើប្រាស់ឥតគិតថ្លៃ៦ខែ ដដែល។

គួរបញ្ជាក់ផងដែរថា ការកាត់បន្ថយនេះ អនុវត្តឡើងនៅតាមបណ្តាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន អង្គគ្លេស និងប្រទេសមួយចំនួន ចំណែកនៅកម្ពុជា ក៏កាត់បន្ថយនៅសល់ត្រឹមតែ១ខែដែរ៕

អត្ថបទ៖ Thea Sothun

អត្ថបទពេញនិយម
អត្ថបទថ្មី