ស្ងាត់ជិតពីរឆ្នាំ Motorola បង្ហើបពីមហិច្ឆិតាថ្មី ស្មាតហ្វូនបត់អេក្រង់ខុសពីគេ

  • 2022-02-08 03:01:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Motorola ជាក្រុមហ៊ុនដំបូងបានបញ្ចេញស្មាតហ្វូនអាចបត់បាន ប៉ុន្ដែរយៈពេល ១ឆ្នាំកន្លះចុងក្រោយ ចាប់ពីស្មាតបត់ Moto Razr 5G គេហាក់មិនដឹងអ្វី ពីជំនាន់ស្មាតហ្វូនបត់បន្តទៀតឡើយ។ ប៉ុន្ដែនៅថ្ងៃនេះ Motorola មានគម្រោងថ្មីពីស្មាតហ្វូនបត់ ដែលបច្ចេកទេសបត់របស់វាគឺខុសពីគេ។

Motorola ទើបទទួលបានប៉ាតង់មួយពី អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជាស្មាតហ្វូនបត់មានអេក្រង់ពីក្រៅ ខុសពី Galaxy Fold ដែលអេក្រង់បត់របស់វានៅខាងក្នុង។ វាប្រើអេក្រង់លាតសន្ធឹងពេញតួខ្លួន ប្រើតិចនិកបត់ពន្លាពីផ្នែកខាងក្រោយមកវិញ ប៉ុន្ដែមិនបត់អស់នោះទេ គឺនៅសល់ផ្នែកកាមេរ៉ាខាងក្រោយ។ ការបត់ពីក្រោយមកបែបនេះ ក៏ធ្វើឱ្យស្មាតហ្វូនគ្មានគន្លាក់ចំហរត្រង់កន្លែងបត់ផងដែរ។

យ៉ាងណា នេះជាឯកសារប៉ាត់ មិនទាន់ជាផលិតផលពាណិជ្ជកម្មនៅឡើយ ដូចនេះដំណើរការផលិតផលសម្រេចទំនងជាប្រើពេលយូរបន្តទៀត មិនទាន់ឈានចូលទីផ្សារភ្លាមៗនោះទេ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល