ទិញផ្ទះថ្មីថ្មោង! មិនដឹងទិចនិក? ឆ្នាំថ្មីមករៀនមើលរបៀបទិញគេហដ្ឋានឱ្យចំណេញ និងត្រូវប៉ាន់នៅថ្ងៃមុខ

  • 2022-02-10 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឆ្នាំថ្មីអ្វីៗ សូមឱ្យប្រែជាល្អ! ទាន់ដើមឆ្នាំ ២០២២ បើមានគម្រោងក្នុងដៃចង់ធ្វើអ្វីមួយហើយ គួរសម្រេចឱ្យបាន មិនថាការងារ ឬទិញរបស់អ្វីក៏ដោយ។

តួយ៉ាង ដើម្បីឱ្យផែនការជីវិត កាន់តែប្រសើរ មានភាពនឹងធឹង ជាពិសេសការវិនិយោគតែម្ដង។ ការទិញអចលនទ្រព្យ ជាការវិនិយោគដែលមិនចេះខាត បានទាំងរស់នៅ រកស៊ី និងពេលលក់ចេញក៏ចំណេញ។ តែបើទិញមិនតាមក្បូនខ្នាតទេ នោះអាចធ្វើឱ្យលោកអ្នកខាតបង់ជាមិនខាន។ ដូច្នេះ ថ្ងៃនេះ Sabay សូមណែនាំពីចំណុចទាំង 4 ដែលលោកអ្នកគួរមើលចំណុចខាងក្រោមនេះជាមុនសិន មុនចេញរកមើលគេហដ្ឋានថ្មី៖

  • ទីតាំង៖ ស្ថិតក្នុងកន្លែងដែលមានទីប្រជុំជន មានផ្លូវខ្វាត់ខ្វែង និងជាទីតាំងដែលកំពុងតែអភិវឌ្ឍន៍ទាំងផ្លូវជាតិ សាលារៀន មន្ទីរពេទ្យ កន្លែងកម្សាន្ត និងផ្សារទំនើប ទើបធ្វើឱ្យ អចលនទ្រព្យអាចនឹងកើនឡើងខ្ពស់នាពេលអនាគត។
  • ហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាព សុខសុវត្ថិភាពក្នុងតំបន់៖ សុវត្ថិភាពជារឿងចាំបាច់សម្រាប់ការរស់នៅ ដូច្នេះការជ្រើសរើសទិញផ្ទះបុរីជាជម្រើសមួយដែលល្អ ព្រោះថាមានសន្ដិសុខការពារ ២៤ម៉ោង។ កាន់តែគួរឱ្យចង់រស់នៅព្រោះថាជាទូទៅ ក្នុងបុរីគឺមានរៀបចំហេដ្ឋារចនាសម្ព័ន្ធល្អ មានសណ្ដាប់ធ្នាប់ មានការសម្អាតផ្លូវ និងមានខ្យល់អាកាសបរិសុទ្ធ។

  • ម៉ូតផ្ទះ និងតម្លៃ៖ ទិញផ្ទះមិនមែននៅមួយថ្ងៃនោះទេ ដូច្នេះលោកអ្នកអាចរកមើល ម៉ូតផ្ទះដែលខ្លួនពេញចិត្ត ឬកំពុងពេញនិយម។ ប៉ុន្តែអ្វីចាំបាច់បំផុតនោះគឺ តម្លៃ លោកអ្នកគួររកមើលផ្ទះណាដែលសមស្របទៅនឹងស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារ ដូច្នេះលោកអ្នកអាចសាកសួរតម្លៃមុនសិនមុនពេលទៅមើលផ្ទាល់។

មែនទែនទៅ សម្រាប់លោកអ្នកដែលមិនទាន់មានថវិកាគ្រប់គ្រាន់ក្នុងការទិញផ្ដាច់ ក៏អាចរកមើលប្រភេទផ្ទះ ដែលផ្ដល់ឱ្យការបង់រំលោះមានភាពងាយស្រួល និងអាចបង់ក្នុងរយៈពេលវែង។

  • ទំហំផ្ទះ និងទីធ្លា៖ រកមើលផ្ទះដែលទូលាយស្រឡះ មានទីធ្លាសម្រាប់ចតឡាន។ ពិសេសនោះ បើលោកអ្នកជ្រើសរើសទិញផ្ទះក្នុងបុរី គួរមើលស្ថានភាពជុំវិញបុរីនិងទីធ្លាដែលផ្ដល់នូវផាសុកភាព មានសួនច្បារសម្រាប់សម្រាកលំហែអារម្មណ៍ មានផ្សារ និងអាហារដ្ឋាន ដែលផ្ដល់ឱ្យការរស់នៅកាន់តែមានភាពងាយស្រួល។

យ៉ាងណាមិញ ប្រសិនបើលោកអ្នកសម្រេចចិត្តទិញផ្ទះ នាពេលដើមខែកុម្ភៈនេះ លោកអ្នកអាចអញ្ជើញមកមើលផ្ទះរបស់ បុរី ឌឹផ្លរ៉ា ព្រោះថាខាងក្រុមហ៊ុន កំពុងតែមានប្រូម៉ូសិនពិសេស ផ្ដល់ជូនដល់អតិថិជន សម្រាប់ជាកាដូ Valentine ក្នុងនោះរួមមាន៖

  • កក់ផ្ទះភ្លាមនឹងទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់ ៩ ភាគរយភ្លាមៗតែម្តង
  • បង់រំលោះដោយគ្មានប្រាក់កក់ និងគ្មានការប្រាក់ ហើយបង់ប្រចាំខែត្រឹមតែ ៥០០ដុល្លារ តែប៉ុណ្ណោះ
  • ទិញភ្លាម បានសោចូលនៅភ្លាម។

មើលត្រឹមរូបភាព មិនទាន់ច្បាស់ចិត្ត លោកអ្នកអាចអញ្ជើញមកមើលទីតាំង និងផ្ទះគំរូផ្ទាល់ ដោយលោកអ្នកគ្រាន់តែជិះតាមផ្លូវជាតិលេខ ៦A ធ្វើដំណើរត្រឹម ១៥នាទីតែប៉ុណ្ណោះពីស្ពានជ្រោយចង្វា។

ចុចលើលីងនេះ Google Maps:http://bit.ly/3oDCate នឹងមកដល់ទីតាំងតែម្ដង។

សម្រាប់ព័ត៌មានបន្ថែម និងលក្ខខណ្ឌបង់ប្រាក់នានាអាចចូលទៅកាន់៖

  • លេខទូរសព្ទ៖ ០១០ ៣៦៦ ៨៨៦ និង ០៨៧ ៣៦៦ ៨៨៦
  • ហ្វេសបុកផេក (Facebook ផ្លូវការ)៖ The FLORA
  • អ៉ីនស្តាក្រាម (Instagram)៖ boreytheflora
  • តេលេក្រាម (Telegram)៖ The FLORA
  • យូធូប៖ The FLORA

អត្ថបទ៖ សុខុន សុម៉ាភាវី