គំនិតច្នៃប្រឌិតម្យ៉ាងដែរ! យុវជនបីនាក់ យកម៉ាស៊ីនគោយន្តកាត់ដាក់ដៃម៉ូតូជិះចូលទឹកដូចទូក

  • 2022-02-16 04:10:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជនបីនាក់ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមដោយសារស្នាដៃ ច្នៃបង្កើតថ្មីប្លែកពីគេដោយយកម៉ាស៊ីនគោយន្តកាត់ដាក់ដៃម៉ូតូជិះចូលទឹកមិនរលត់ម៉ាស៊ីនទៀត ។

ប្រភពវីដេអូមកពីគណនីយូធូប Tractor Khmer Farmer មានក្រុមអ្នកផលិតនិងបង្កើតវីដេអូប្រភេទបែបនេះជាច្រើនរាប់រយរួចមកហើយ។ បើតាមសម្ដីពីយុវជនក្នុងវីដេអូបានរៀបរាប់ថា៖ “ពួកគេធ្វើដូច្នេះ ដើម្បីចង់សាកល្បងស្នាដៃច្នៃបង្កើតថ្មីនេះ។ លើកក្រោយ គេនឹងបន្ថែមស៊ីមុាំងឲ្យខ្ពស់ និងជិះចូលទឹកជ្រៅជាងនេះទៀត។”

ក្រោយពេលវីដេអូនេះមានអ្នកចែករំលែកច្រើនពាន់អ្នក ក៏មានមតិផ្សេងៗគ្នា អ្នកខ្លះលើកឡើងថា “គ្មានបានការបំផ្លាញតែរបស់ទ្រព្យ” អ្នកខ្លះក៏សរសើរថានេះគឺជាការច្នៃប្រឌិតថ្មីប្លែក “សុំសរសើរៗ ក្មួយៗ។ បើមិនសាកល្បងធ្វើដូចម្តេចអាចឈានដល់កំរិត កំពូល។” ជាដើម។

រីឯម្ចាស់គណនីហ្វេសប៊ុក «Sesan-សេសាន» បានសរសេរគាំទ្រពួកគេថា៖ “វីដេអូនេះមានប្រយោជន៍ ព្រោះបង្ហាញពីគំនិតច្នៃប្រឌិតរបស់ប្រើអោយកាន់តែមានសមត្ថភាពខ្លាំងពូកែជាងមុន។ បើមិនសាកម្ដេចនឹងដឹងរាក់ជ្រៅ ធ្ងន់ស្រាល ខ្លាំង ឬខ្សោយ។”

ចុះអ្នកទាំងអស់គ្នាវិញ គិតយ៉ាងណាដែរ?

អត្ថបទ៖ រក្សា

អត្ថបទថ្មី