ភូមិសិប្បកម្មមួយ នៅវៀតណាម ផលិតតម្បាញសូត្រដ៏ល្អឥតខ្ចោះជាង១០០ឆ្នាំ លក់ចេញទៅស្រុកក្រៅ

  • 2022-02-16 07:57:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វៀតណាម​ជា​គោលដៅ​ទេសចរណ៍ដ៏ពេញនិយម​បំផុត​មួយ​នៅ​ក្នុងតំបន់អាស៊ីអាគ្នេយ៍។ មិន​ត្រឹម​តែជាប្រទេសដែល​មាន​ទេសភាព​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែវៀតណាមជាប្រទេសមួយមាន​ភូមិ​សិប្បកម្ម​ប្រពៃណី​ដែល​មានអាយុកាល​ជា​យូរ​លង់ណាស់មក​ហើយ។

ភូមិសិប្បកម្មទាំងនេះត្រូវបានថែរក្សាបានយ៉ាងល្អពីមួយជំនាន់ទៅមួយជំនាន់ ហើយមានអាយុកាលជាច្រើនសតវត្សន៍មកហើយ។ ផលិតផលរបស់អ្នកភូមិសិប្បកម្ម ត្រូវបានគេស្គាល់យ៉ាងច្បាស់ទាំងនៅក្នុងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ ទំនៀមទំលាប់ ប្រពៃណី និងវប្បធម៌វៀតណាមទាំងអស់អាចមើលឃើញតាមរយៈផលិតផលទាំងអស់នោះផងដែរ។

បើនិយាយពីបច្ចេកទេសតម្បាញសូត្រនៅប្រទេសវៀតណាមវិញ ភូមិ Van Phuc Silk Villageនេះ គឺ ឈរលេខ១តែម្តង។ ភូមិនេះត្រូវបានបង្កើតឡើងកាលពីជាង ១០០ ឆ្នាំមុន ដែលជាភូមិសិប្បកម្មប្រពៃណីមួយក្នុងចំណោមភូមិសិប្បកម្មប្រពៃណីដែលមានអ្នកទស្សនាច្រើនបំផុតនៅទីក្រុងហាណូយ។ ភូមិសូត្រគឺជាផ្ទះរបស់សិប្បករក្នុងស្រុករាប់រយនាក់ សម្បូរទៅដោយដើមចេកធំៗជាច្រើន ផ្ទះសហគមន៍ និងអណ្តូងបែបបុរាណផងដែរ។

ផលិតផលសូត្រដែលផលិតដោយអ្នកភូមិសិប្បកម្ម Van Phuc ទទួលបានប្រជាប្រិយភាពខ្លាំងដោយសារតែសូត្រមានទម្ងន់ស្រាល និងមានភាពរលោង។ ភូមិ Van Phuc មិន​ត្រឹម​តែ​លក់​ផលិតផល​សូត្រ​ដល់​អ្នក​ស្រុក និង​ភ្ញៀវ​ទេសចរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើការនាំ​ចេញ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក​ផង​ដែរ។ ចំពោះភ្ញៀវទេសចរដែលមានទៅទស្សនាភូមិនេះ ហាក់ស្រមៃឃើញទិដ្ឋភាពដូចកាលពីបុរាណកាល ហើយអាចទិញផលិតផលសិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ដ៏ល្អឥតខ្ចោះពីអ្នកភូមិក្នុងតម្លៃសមរម្យថែមទៀតផង៕

ប្រភព៖ Vietnam Discovery

ប្រែសម្រួល ៖ សង្ហា