Motorola ផលិតទូរសព្ទកាមេរ៉ា 194MP ធំមហិមាត្រៀមកាន់កំណត់ត្រាថ្មី

  • 2022-02-21 02:36:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Motorola "Frontier" ជាឈ្មោះម៉ូឌែលថ្មីនៃស្មាតហ្វូនរបស់ក្រុមហ៊ុន Motorola កំពុងទទួលបានការចាប់​អារម្មណ៍ជាច្រើនពីសំណាក់អ្នកតាមដានបច្ចេកវិទ្យា ដែលបែកធ្លាយរូបភាពច្បាស់ៗពីគណនី Evan Blass តាមរយៈ Twitter ។

រូបភាព render

Motorola "Frontier" គេសង្កេតឃើញនូវចំណុចលេចធ្លោត្រង់ កាមេរ៉ាខាងក្រោយធំដល់ទៅ 194MP មានបច្ចេកវិទ្យាជំនាន់ថ្មី OIS 1/1.5” បំពាក់សេនស័រល្អមួយ Isocell HP1 ផលិតដោយ Samsung ដែលជាចំណុចទាក់ទាញបំផុត។

រូបភាព render

ក្រៅពីឡេនទំហំដ៏ធំមហិមា នោះវានឹងមានឡេន Ultra-Wide 50MP និងឡេនពង្រីក Telephoto 12MP។ រីឯការឌីហ្សាញ Motorola "Frontier" ជាប្រភេទ Premium ។ យ៉ាងណាពេលនេះ Motorola មិនទាន់បានបង្ហាញវាជាផ្លូវការនៅឡើយទេ។

បើសិនចេញជារូបរាងពិតច្បាស់ណាស់ថានឹងមានតម្លៃខ្ទង់ពាន់ៗដុល្លារ ហើយក៏អាចនិងជាប់កំណត់ត្រាថ្មីក្នុងឧស្សាហកម្មទូរសព្ទផងដែរ៕

អត្ថបទ៖ រក្សា