គាំងស្ញេញ! វឌ្ឍនាកា ត្អូញត្អែរចង់មានមនុស្សម្នាក់មកជួយគិតគូរ ស្រាប់តែ Ramosខ្មែរ ដាក់មួយឃ្លាផ្អើលអ្នកគាំទ្រ

  • 2022-02-24 02:47:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រទប់សំណើចមិនជាប់ ក្រោយកីឡាករជម្រើសជាតិល្បីៗ ២ រូបរបស់កម្ពុជា បានផ្ដោះផ្ដងគ្នាទៅវិញទៅមកនៅលើបណ្ដាញសង្គមហ្វេសបុក ។ កីឡាករជម្រើសជាតិលេខ ១១ ចាន់ វឌ្ឍនាកា បានបង្ហោះសារក្នុងន័យលេងសើចមួយកាលពីថ្ងៃទី ២៣ កុម្ភៈ ២០២២ ថា៖ «អាយុទើបតែ២៨ឆ្នាំសោះសក់ចាប់ផ្ដើមឡើងស្កូវ មកពីគិតច្រើន ឬមកពីដល់វ័យ! ដូច្នេះមានតែរកមនុស្សមកជួយគិតទេមើលទៅហាហា»។ ក្រោយបង្ហោះសារមួយឃ្លានេះ បានធ្វើឱ្យអ្នកគាំទ្ររបស់កីឡាករដ៏ឆ្នើមរូបនេះ ចូលទៅបញ្ចេញមតិយោបល់ព្រោងព្រាត និងផ្ដល់យោបល់ឱ្យ ចាន់ វឌ្ឍនាកា ឆាប់រកភរិយាទៅដើម្បីមានអ្នកជួយគិតគូរ។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែផ្ទុះសំណើចនោះ គឺកីឡាករដ៏ល្បីឈ្មោះ ទេស សម្បត្តិ ខ្មែរការពារដែលអ្នកគាំទ្រដាក់រហស្សនាមថា Ramos ខ្មែរ បានចូលទៅខំមិនពាក្យមួយឃ្លាថា៖ ​«នេះអ្នកកំដរបង» ពេលនោះស្រាប់តែ ចាន់ វឌ្ឍនាកា តបទៅវិញយ៉ាងចុកថា៖ «អ្នកកំដរខ្លាចខ្មោចនឹង» ។ ពាក្យឆ្លើយឆ្លងរបស់អ្នកទាំងពីរបានធ្វើឱ្យអ្នកគាំទ្រចុច React សើចគឹលផ្អើលហ្វេសបុកផងដែរ។ បន្ថែមលើពីនេះទៀតអ្នកចាំទី ហ៊ុល គីមហ៊ុយ បានចូលរូមក្នុងវេទិកាផ្ដោះផ្ដងពាក្យសម្ដីនេះដែរថា «ចាំ ៣០យកចាំយបង» មានអី វឌ្ឍនាកា ដាក់ទៅផាំងៗថា៖ «អត់ចង» ។

រូបភាពសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

យ៉ាងណាមិញមកការប្រកួត​ឯណេះវិញ ក្រុម U23 កម្ពុជា ធ្លាក់ត្រឹមវគ្គចែកពូលពានរង្វាន់ AFF U23 Championship ក្រោយលទ្ធផលចាញ់ក្រុមទីម័រខាងកើត 1-0 ហើយវៀតណាមបានឈ្នះលើក្រុមថៃ 1-0 ៕