Facebook ដកចោល ads គ្រប់ទម្រង់លើប្រព័ន្ធផ្សព្វផ្សាយ រុស្សី មិនអនុញ្ញាតរកចំណូលបានទៀតទេ
- 2022-02-26 08:56:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook ដកចោល ads គ្រប់ទម្រង់លើប្រព័ន្ធផ្សព្វផ្សាយ រុស្សី មិនអនុញ្ញាតរកចំណូលបានទៀតទេ
ចន្លោះមិនឃើញ
ក្រុមហ៊ុនមេ Meta របស់លោក Mark Zuckerberg បានប្រកាសនៅថ្ងៃនេះថា “ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ រុស្សី នឹងមិនអាចទទួលបានចំណូលអនឡាញពីការផ្សព្វផ្សាយពាណិជ្ជកម្ម(ads) លើគ្រប់ទម្រង់ទាំងអស់ សូម្បីតែ ads លើ Meta platform ក៏ដោយ។”
ការប្រកាសនេះធ្វើឡើង ដើម្បីជាការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចមកលើ រុស្សី រួមទាំងទប់ស្កាត់ការផ្សាយព័ត៍មានមិនពិត ខណៈដែល Facebook សារព័ត៌មានរុស្ស៊ីចំនួនបួន ត្រូវដាក់កម្រិត ឬរឹតបន្តឹងរួចមកហើយ។
លើសពីនេះ Facebook ត្រូវបានប្រភពបញ្ជាក់ថា ជាបណ្ដាញសង្គមដែលពលរដ្ឋរុស្សីនិងជាបណ្ដាញផ្សព្វផ្សាយប្រើប្រាស់ច្រើនជាងគេ ចាប់តាំងពីមានការវាយប្រហារដោយសព្វាវុធមកលើ អ៊ុយក្រែន។
Meta ក៏បានក្លាយជា ក្រុមហ៊ុនបច្ចេកវិទ្យាទីមួយរបស់សហរដ្ឋអាមេរិក សម្រេចចិត្តបែបនេះ។
ជុំវិញបញ្ហានេះចំពោះ ចក្រភពអង់គ្លេស ឯណោះវិញបានអំពាវនាវឲ្យមេដឹកនាំ NATO ដាក់បម្រាមលើរុស្សី ចេញពីប្រព័ន្ធសេវាធនាគារ SWIFT។ រីឯប្រទេសអាល្លឺម៉ង់ និងអ៊ីតាលី បង្ហាញពីការគាំទ្រក្នុងការដករុស្សីចេញពីប្រព័ន្ធធនាគារ SWIFT ដែលជាបណ្ដាញធនាគារឌីជីថលដ៏ធំមួយ។
ចំពោះបច្ចុប្បន្នភាពនៃប្រទេសទាំងពីរ រុស្សី-អ៊ុយក្រែន នៅថ្ងៃនេះ ឈានដល់ដំណាក់កាលស្វែងរកទីតាំងសមរម្យមួយដើម្បីចរចារពីសំណាក់ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky ជាមួយវិមានក្រឹមឡាំង រំពឹងថានឹងធ្វើឡើងនៅក្នុងប្រទេស បេឡារុស។
ប្រែសម្រួលដោយ: រក្សា | ប្រភព: RFI English