​ខ្សែ​ប្រយុទ្ធ​ក្លឹប​ភ្នំពេញ​ក្រោន​រូប​នេះ​រំពឹង​ថា ​ខ្លួន​នឹង​​អាច​ជា​ Top Scorers រដូវ​កាល​នេះ

  • 2022-03-02 07:21:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​របស់​ក្លឹប​ភ្នំពេញ​ក្រោន Fareed Sadat ​រំពឹង​ថា រូប​គេ​នឹង​អាច​​ក្លាយ​ជា​​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ (Top Scorers ) ​​នា​រដូវ​កាល​នេះ ក្រោយ​បង្ហាញ​ខ្លួន​ការ​ប្រកួត​ផ្លូវ​ការ​រក​បាន​ពីរ​គ្រាប់​កាល​ពី​ម្សិល​មិញ ដើម្បី​​ជួយ​​​ក្រុម​របស់​ខ្លួន​យក​ឈ្នះ​ទៅ​លើ​វិសាខា ២-១ ក្នុង​ជំនួប Cambodian Super Cup 2022 ។

រូប​ថត ៖ ភ្នំពេញ​ក្រោន

​ខ្សែ​ប្រយុទ្ធ​​​​​អតីត​ជម្រើស​ជាតិ​អាហ្វហ្គានីស្ថាន​រូប​នេះ​បាន​ឲ្យ​ដឹង​ថា គេ​មិន​ទាន់​​​ដឹង​រឿង​រ៉ាវ​ច្រើន​ទេ អំពី​លីគ​​បាល់ទាត់​កម្ពុជា ​ប៉ុន្តែ​ក្រោយ​​រក​បាន​ពីរ​គ្រាប់​​យប់មិញ​គេ​ជឿជាក់​ថា នឹង​អាច​រក​បាន​គ្រាប់​បាល់​ច្រើន​ទៀត​ ​ហើយ​ក៏​អាច​ក្លាយ​ជា​កីឡាករ​​​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​រដូវ​កាល​នេះ​ដែរ។ ជាង​នេះ​ទៅ​ទៀត​គេ​ជឿ​ថា ខ្លួន​​នឹង​អាច​ជួយ​ភ្នំពេញ​ក្រោន ឈ្នះ​ពាន​លីគ​កំពូល​កម្ពុជា​រដូវ​កាល​នេះ​បាន​ថែម​ទៀត​ផង​។

​ខ្សែ​ប្រយុទ្ធ​ដដែល​​មើល​ឃើញ​​ថា​មិន​មាន​បញ្ហា​អ្វី​ច្រើន​ទេ សម្រាប់​ការ​សម្រប​ខ្លួន​ក្នុង​ក្រុម​ថ្មី ត្បិត​អី​​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​មើល​ទៅ​ក៏​មិន​អន់​ដែរ​។ ​​រំលឹក​ថា ពីរ​គ្រាប់​របស់ Sadat យប់មិញ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​កម្រិត​បច្ចេកទេស​ខ្ពស់​របស់​គេ ​មិន​ថា​ការ​បញ្ចប់​ទី​, ល្បឿន និង​ការ​សម្រេច​ចិត្ត​លើ​ទីលាន ពោល​គេ​ពិត​ជា​​ខ្សែ​ប្រយុទ្ធ​ដ៏​មាន​សក្ដានុពល​របស់​ក្លឹប​សឹង​ក្រហម​រដូវ​កាលនេះ​៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម