លោក គឹម ភក្ដី ៖ អវត្តមាន​ វឌ្ឍនាកា ​យើង​​នឹង​បាត់​បង់​ឱកាស​ក្នុង​ការ​រៀបចំ​ដើម្បី​ប្រយុទ្ធ​

  • 2022-03-03 07:46:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គ្រូ​បង្វឹក​របស់​បឹង​កេត លោក គឹម ភក្ដី បាន​រៀបរាប់​ថា ការ​អវត្តមាន​ខ្សែ​ប្រយុទ្ធ​ឆ្នើម​​​ក្នុង​ក្រុម ចាន់ វឌ្ឍនាកា ​​នឹង​ធ្វើ​ឲ្យ​បឹង​កេត​បាត់​បង់​ឱកាស​ក្នុង​ការ​រៀបចំ​ ដើម្បី​ប្រយុទ្ធ​លើ​ទីលាន។ ការ​លើក​ឡើង​នេះ​ក្នុង​បទ​សម្ភាសន៍​ជា​មួយ Sabay ​ក្នុង​ការ​ត្រៀម​ខ្លួន​ជួប ណាហ្គាវើលដ៍ ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២២ នៅ​ទីលាន បឹងកេត ក្នុង​ពាន​រង្វាន់ Cambodian Premier League វេលា​ម៉ោង ៣:៤៥​នាទី​។

រូប​៖ បឹងកេត​

​​​​​ក្នុងការ​ត្រៀម​ខ្លួន​ជួប ណាហ្គា លោក​ គឹម ភក្ដី បាន​ឲ្យ​ដឹង​ថា ​បើ​ទោះ​បាត់​បង់​ខ្សែ​ប្រយុទ្ធ​ដ៏​សំខាន់ ក៏​បឹង​កេត​ នឹង​ប្រឹងប្រែង​​រៀបចំ​​ប្រយុទ្ធ​ឲ្យ​បាន​ល្អ ដោយ​ព្យាយាម​ដាក់​កីឡាករ​ថ្មី​ៗ​ឲ្យ​លេង​។ ​ជាង​នេះ​ទៅ​ទៀត​ក្លឹប​ក៏​នឹង​រៀបចំ​ប្រព័ន្ធ​ប្រយុទ្ធ​ឲ្យ​បាន​ល្អ ដើម្បី​ធ្វើ​យ៉ាង​ណា​ស្វែង​រក​លទ្ធផល​ល្អ​។

​​ទាក់​ទង​ការ​ប្រកួត​នេះ​ទល់​ណា​ហ្គា​នេះ​ដែរ បឹង​កេត ច្បាស់​ណាស់ នឹង​ប្រឹង​​ប្រែង​ស្វែង​ការ​ទាត់​បញ្ចូល​ទី​​ដៃ​គូ​ឲ្យ​បាន​ក្នុង​ជំនួប​ដ៏​សំខាន់​មួយ​នេះ​។ ​នេះ​ជា​ការ​បន្ថែម​របស់​​គ្រូ​បង្វឹក​បឹង​កេត​ខាង​លើ​។ រំលឹក​ថា ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​រដូវ​កាល​នេះ​មាន​ការ​ប្រកួត​សន្សំ​ពិន្ទុ​​ប៉ះ​គ្នា​ចំនួន ៣ លើក ដោយ​មាន​ក្រុម​ចូល​រួម​ចំនួន ៨ ៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​