HTC ស្ងាត់តែមិនបាត់ឈ្មោះ ត្រៀមបញ្ចេញស្មាតហ្វូនគីឡូធ្ងន់ ស្រវាទីផ្សារ Metaverse

  • 2022-03-04 08:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីស្ងាត់មួយរយៈ HTC ត្រៀមខ្លួនសម្រាប់ការត្រឡប់មកវិញ យោងតាមរបាយការណ៍ថ្មីមួយ HTC នឹងប្រកាសស្មាតហ្វូន Android កម្រិតខ្ពស់ (high-end) នៅខែមេសា ដោយផ្តោតទៅលើ ពិភពនិម្មិត Metaverse។

ក្នុងដំណើរទៅកាន់ Metaverse ហើយដើម្បីបង្កើតទិដ្ឋភាពនិម្មិត HTC នឹងឌីហ្សាញស្មាតហ្វូនសម្រាប់កម្មវិធីដែលមានមុខងារ AR និង VR។

គួរកត់សម្គាល់ថា កាលពីឆ្នាំមុន HTC ក៏បានប្រកាសចេញ ឧបករណ៍ VR Vive Flow ដែលប្រើជាមួយនឹងស្មាតហ្វូន Android សម្រាប់បញ្ជារផងដែរ។

ឧបករណ៍ VR HTC Vive Flow

បន្ថែមពីនេះ នៅព្រឹត្តិការណ៍ MWC 2022 កន្លងទៅ HTC ក៏បានប្រកាសចេញ “Viveverse” ដែលវាជា metaverse platform ផងដែរ។

សរុបទៅនេះជាមូលដ្ឋានខ្លះនៃ Metaverse ដែល HTC មានបទពិសោធន៍កន្លងមក។ យ៉ាងណា HTC ក៏តែងមានគំនិតបង្កើតទូរសព្ទពិសេសៗ ដូចជាក្នុង ឆ្នាំ២០១៨ HTC Exodus បានដាក់បង្ហាញស្មាតហ្វូនដែលដំណើរការដោយ blockchain-optimized ផ្តោតលើ លុយគ្រីបតូ ដែលមានតម្លៃប្រមាណ ៦៩៩ដុល្លារ៕

ស្មាតហ្វូនដែលដំណើរការដោយ blockchain-optimized

ប្រភព៖ 9to5google   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី