សាហាវ​ហួស! ១៥​នាទី​ចុងក្រោយ City គ្របគ្រង​បាល់​​ដល់​ទៅ​៩២% ធ្វើ​ឲ្យ Neville ខឹង​ខ្លាំង

  • 2022-03-07 02:08:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gary Neville បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ទៅ​លើ​​កីឡាករ​ Manchester United បន្ទាប់​ពី​បរាជ័យ ៤-១ ដោយ​សារ​ថ្វី​ជើង Manchester City។

ខ្សែ​បម្រើ​ប្រយុទ្ធ Kevin De Bruyne បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ហួស​កាល​ពី​យប់​មិញ ដោយ​ដើរ​តួ​ជា​កីឡាករ​សំខាន់​ក្នុង​ជំនួប​ជាមួយ United។ កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​​និង​មិត្ត​រួម​ក្រុម Riyad Mahrez ធ្វើ​បាន​ម្នាក់​២​គ្រាប់​ដូច​គ្នា ខណៈ Jadon Sancho ជា​អ្នក​រក​បាន​មួយ​​គ្រាប់​ឲ្យ United។

ជា​រឿង​ភ្ញាក់ផ្អើល​នៅ​ ១៥​នាទី​ចុងក្រោយ​នៃ​ការ​ប្រកួត ស្ថិតិ​បង្ហាញ​ថា City គ្រប់គ្រង​​​បាល់​ដល់​ទៅ​៩២​% ឯ Man Utd មាន​តែ​៨​%​ប៉ុណ្ណោះ។ ចំណុច​នេះ​ហើយ​បាន​ធ្វើ​ឲ្យ Neville ដែល​កំពុងអត្ថាធិប្បាយ​លើ Sky Sports ខឹង​ជា​ខ្លាំង ដល់​ថ្នាក់​គប់​កន្សែង​ចោល។ Neville បាន​និយាយ​ថា វា​ពិត​ជា​អាម៉ាស់​ណាស់​ ហើយ​ក៏​មិន​ដែល​ឃើញ​​បែប​នេះ​ក្នុង​​ការ​ប្រកួត​ផ្សេង​ៗ​ដែរ។

ជ័យជម្នះ​នេះ Man City នៅ​តែ​បន្ត​ឈរ​កំពូល​តារាង Premier League មាន​៦៩​ពិន្ទុ គម្លាត​ពី​ក្រុម​លេខ​២ Liverpool ៦​ពិន្ទុ។ ឯ Man Utd កំពុង​នៅ​លេខ​៥​មាន​​៤៧​ពិន្ទុ៕ ​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី