Liverpool គឺ​ជា​អ្នក​ក្ដៅ​ចិត្ត​ជាង​គេ ពេល​ឃើញ​ទម្រង់​លេង​របស់ Man Utd

  • 2022-03-07 02:44:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jamie Redknapp ជឿជាក់​ថា Jurgen Kloop និង​កីឡាករ Liverpool ទាំង​អស់​នឹង​ខឹង​ជាមួយ Manchester United ជា​ខ្លាំង​ បន្ទាប់​ពី​ប្រកួត Manchester Derby បញ្ចប់។

ខ្សែ​បម្រើ​ប្រយុទ្ធ​ទាំង​ពីរ Kevin De Bruyne និង Riyad Mahrez រក​បាន​ម្នាក់​២​​គ្រាប់​ដូច​គ្នា បន្ត​ជួយ Man City នាំ​មុខ​​នៅ​កំពូល​តារាង​ Premier League ៦​ពិន្ទុ​ពី​ការ​ឈ្នះ ៤-១ លើ United។ ក្រោយ City ឈ្នះ​អតីត​កីឡាករ​របស់​ Liverpool លោក Redknapp បាន​ពន្យល់​ហេតុអ្វី​ប្រកួត​នេះ ហង្ស​ខឹង​នឹង​ទម្រង់​លេង​របស់ United។

“ប្រសិន​បើ​​​អ្នក​ជា Jurgen Klopp ឬ​កីឡាករ Liverpool ​អង្គុយ​មើក​ការ​ប្រកួត​នេះ អ្នក​នឹង​ខឹង​ខ្លាំង។ ពួក​គេ​ (United) មិន​បាន​សូម្បី​តែ​ព្យាយាម​លេង​នៅ​វគ្គ​ទី​ពីរ”។ សម្ដី​លោក Redknapp។ ទម្រង់​លេង​របស់​បិសាច​ក្រហម​យប់​មិញ ក៏​បាន​ធ្វើ​ឲ្យ​អតីត​កីឡាករ​របស់​ខ្លួន Gary Neville ខឹង​ខ្លាំង​ដែរ។

លោក Jamie Redknapp

មែនទែន​ទៅ​ប្រកួត​នេះ Liverpool ពិត​ជា​ចង់​ឲ្យ United ឈ្នះ City ខ្លាំង​ណាស់ ដើម្បី​​ឲ្យ​ពូក​គេ​មាន​ឱកាស​ប្រជែង​យក​តំណែង​កំពូល​តារាង។ ប្រសិន​បើ United ឈ្នះ​យប់​មិញ City គម្លាត​ពី Liverpool តែ​៣​ពិន្ទុ​ប៉ុណ្ណោះ ហើយ​ហង្សក្រហម​​នៅ​សល់​មួយ​ប្រកួត​ក្នុង​ដៃ​ទៀត៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី