សម្ដេច​ក្រឡាហោម ស ខេង ហួស​ចិត្ត អភិបាល​ខេត្ត​ម្នាក់ សួរ​ពី​មូលដ្ឋាន​ខ្លួន សួរ​លិច​ឆ្លើយ​កើត សួរ​កើត​ឆ្លើយ​លិច!

  • 2022-03-10 08:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​នៅ​ក្នុង​សន្និបាតបូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ ២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២២ របស់រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​លើក​ឡើង​ពី​ការ​ហួស​ចិត្ត​របស់​សម្ដេច ក្រោយ​មាន​អភិបាល​ខេត្ត​ម្នាក់ ដែល​មិន​ស្គាល់​សូម្បី​ភូមិសាស្ត្រ​ក្នុង​ដែន​​សមតកិច្ច​របស់​ខ្លួន ពោល​គឺ សួរ​លិច ឆ្លើយ​កើត សួរ​ពី​ខាង​កើត បែរ​ជា​ឆ្លើយ​ខាង​លិច​វិញ។

“អត់​ស្គាល់​មូលដ្ឋាន ពិបាក​ណាស់​ណា ព្រោះ​បើ​យើង​មិន​ស្គាល់​មូលដ្ឋាន យើង​អត់​ដឹង​ថា ប្រជាពលរដ្ឋ​គាត់​រស់​នៅ​របៀបម៉េច អី​របៀប​ម៉េច​ទេ វេទនា​របៀប​ម៉េច អី​របៀប​ម៉េច ចុះ​ទៅ...”។

សម្ដេច​ក្រឡោម មិន​បាន​បញ្ចេញ​អត្តសញ្ញាណ​ថ្នាក់​ដឹកនាំ​ខេត្ត​រូប​នេះ​ទេ ប៉ុន្តែ​រឿង​ដែល​បាន​កើត​ឡើង សម្ដេច​បាន​សន្និដ្ឋាន អភិបាល​ខេត្ត​រូប​នោះ ពិត​ជា​មិន​បាន​ចូះ​មូលដ្ឋាន​តែ​ម្ដង បាន​ជា​មិន​ស្គាល់​សូម្បី​ភូមិ​សាស្ត្រ ភូមិ​ស្រុក​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ហើយ​បាន​ផ្ដល់​ចម្លើយ​ខុស​ទាំង​អស់ ពេល​មាន​ការ​ចោទ​សួរ​ពី​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល។

ករណី​ខាង​លើ​នេះ គឺ​លេច​ចេញ​ក្រោយ​សម្ដេច​តេជោ ហ៊ុន សែន បាន​អភិបាល​ខេត្ត​នោះ។ សម្ដេច ស ខេង លើក​ឡើង​ថា "សម្ដេច​នាយក គាត់​បាន​សួរ​ថា ពី​ត្រឹម​ហ្នឹង​ទៅ​ទន្លេ​បិទ ប៉ុន្មាន​គីឡូ? គាត់​ថា ២៧គីឡូ…វា ៤១គីឡូ..."។

បន្ត​មក សម្ដេច​នាយករដ្ឋមន្ត្រី បាន​បន្ត​សួរ​ទៀត​ថា ភូមិ​មួយ​ឈ្មោះ​ថា "សាឡំ" ស្ថិត​នៅទី​​ណា? ចម្លើយ​ដែល​ទទួល​បាន គឺ​ខុស​ទាំង​ស្រុង​ម្ដង​ទៀត។ "គាត់​សួរ​ទៀត​ថា សាឡំ នៅ​ណា គាត់​ថា សាឡំ នៅ ២០គីឡូ...សាឡំ ហ្នឹង គឺ​កន្លែង​ដែល​សម្ដេច​កំពុង​ឈរ​មាន​ប្រសាសន៍​ហ្នឹង​ហើយ សាឡំ ហើយ​គាត់​ថា នៅ ២០គីឡូ...ប្រែ​ថា គាត់​អត់​ស្គាល់​ថា​ហ្មង អត់​ស្គាល់​មូលដ្ឋាន​ហ្មង...អ្ហី ខ្ញុំ​ភ្ញាក់​ព្រឺត​ហ្មង ចុម ចៅហ្វាយ​ខេត្ត​ឯង​ដល់​ថ្នាក់​ហ្នឹង​វ៉ី!”។

មិន​ត្រឹម​ប៉ុណ្ណឹង សំណួរ​បន្ទាប់​ទៀត ក៏​លោក​អភិបាល​ឆ្លើយ​មិន​ត្រូវ​ដែរ នៅ​ពេល​សួរ​ថា តាហៀវ នៅ​ណា។ ស្រាប់​តែ​គណៈអភិបាល​ខេត្ត​រូប​នោះ ចង្អុល​ទៅ​ខាង​លិច ដែល​តាម​ពិត ភូមិ​សាស្ត្រ​នេះ​នៅ​ទិស​ខាង​កើត​ឯណោះ។

បញ្ហា​នេះ សម្ដេច​ក្រឡាហោម បញ្ជាក់​ថា គឺ​ជា​រឿង​ធំ ដែល​ថ្នាក់​ដឹកនាំ​ខេត្ត មិន​អាច​មើល​ស្រាល​បាន​នោះ​ទេ។ ដូច្នេះ​ហើយ​សម្ដេច​ស្នើ ថ្នាក់​ដឹកនាំ​ខេត្ត ត្រូវ​តែ​ចុះ​មូលដ្ឋាន ដើម្បី​ពី​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ ថា​ពួក​គាត់​មាន​ស្ថានភាព​រស់​នៅ​បែប​ណា ជីវភាព​បែប​ណា ហើយ​ពួក​គាត់​ត្រូវ​ការ​អ្វី​ជា​ដើម៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី