អតីតប្រធានាធិបតីអាមេរិក Barack Obama ឆ្លងជំងឺកូវីដ-១៩
- 2022-03-14 12:06:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតប្រធានាធិបតីអាមេរិក Barack Obama ឆ្លងជំងឺកូវីដ-១៩
ចន្លោះមិនឃើញ
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្ដម បារ៉ាក អូបាម៉ា (Barack Obama) បានឆ្លងជំងឺកូវីដ-១៩ នេះបើយោងតាមការប្រកាសនៅលើបណ្ដាញសង្គម Twitter របស់ឯកឧត្ដមផ្ទាល់កាលថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ។
ប្រធានាធិបតីរូបនេះបានបង្ហាញពីអាការៈរបស់ខ្លួនគឺរមាស់បំពង់កប៉ុន្មានថ្ងៃមកហើយ ប៉ុន្តែមានអារម្មណ៍ថាធម្មតាមិនមានបញ្ហាអ្វីនោះទេ ដោយទាំងនេះគឺឯកឧត្ដមអរគុណទៅដល់វ៉ាក់សាំងបង្ការកូវីដ-១៩ ដែលឯកឧត្ដមបានចាក់។
ឯកឧត្ដមក៏បានបញ្ជាក់ផងដែរថាប្រពន្ធរបស់ឯកឧត្ដម Michelle Obama គឺបានតេស្តអវិជ្ជមានលើជំងឺមួយនេះ។
ប្រធានាធិបតីអាមេរិកទី៤៤រូបនេះ ក៏បានក្រើនរំលឹកឲ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ ទោះមានចំនួននៃការឆ្លងធ្លាក់ចុះក៏ដោយ។
សូមរំលឹកផងដែរថា Barack Obama ជាប្រធានាធិបតីទី៤៤ កាន់តំណែងពី ២០០៩ ដល់ ២០១៧៕
I just tested positive for COVID. I’ve had a scratchy throat for a couple days, but am feeling fine otherwise. Michelle and I are grateful to be vaccinated and boosted, and she has tested negative.
— Barack Obama (@BarackObama) March 13, 2022
It’s a reminder to get vaccinated if you haven’t already, even as cases go down.