សហព័ន្ធ​កីឡា​កាយ​វប្បកម្ម៖​ រំពឹង​ឈ្នះ​មេដាយ​មាស ឬ​ប្រាក់១គ្រឿង​នៅ​ស៊ីហ្គេម​ វៀតណាម​

  • 2022-03-15 09:28:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​ ដាក់​ក្ដី​សង្ឃឹម​ថា​នៅ​ស៊ីហ្គេម​ វៀតណាម​ ២០២២​ នេះ​អាច​នឹង​ឈ្នះ​មេដាយ​មាស ឬ​ប្រាក់​ យ៉ាង​ហោច​ណាស់​ក៏​បាន​១គ្រឿង​មក​វិញ​ដែរ។​

លោក​ តឹក​ ប៊ុនវី​ ប្រធាន​សហព័ន្ធ​

លោក​ តឹក​ ប៊ុនវី​ ប្រធាន​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ​ចំពោះ​ក្ដី​សង្ឃឹម​គឺ​តែងតែ​មាន​ជា​និច្ច​ ប៉ុន្តែ​ជាក់ស្ដែង​ក្នុង​ការ​ប្រកួត​យ៉ាងណា​ទៀត​នោះ​មាន​តែ​ចាំ​មើល​ប៉ុណ្ណោះ។​ ស៊ីហ្គេម​ ឯ​ប្រទេស​វៀតណាម​ នេះ​សហព័ន្ធ​ក៏​ដូច​ជា​រូប​លោក​សង្ឃឹម​ថា​យ៉ាង​ហោច​ណាស់​ក៏​ឈ្នះ​បាន​១គ្រឿង​មក​វិញ​ដែរ​ ដោយ​គ្រាន់​តែ​មិន​ថា​បាន​មាស​ ប្រាក់។​

ប្រធាន​សហព័ន្ធ​មាន​បទ​ពិសោធ​ច្រើន​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ អំឡុង​កូវីដ​នេះ​កីឡាករ​គឺ​ហ្វឹកហាត់​បិទ​ខ្ទប់​រៀងៗ​ខ្លួន។​ កីឡាករ​ភាគ​ច្រើន​គឺ​មាន​ក្លឹប​ហាត់​ប្រាណ​ផ្ទាល់​ខ្លួន​ ដូច្នេះ​មិន​សូវ​ជា​ប្រឈម​ចំពោះ​ការ​ហ្វឹកហាត់​ត្រៀម​ចេញ​ទៅ​ស៊ីហ្គេម​​នេះ​ទេ។​ កម្ពុជា​មាន​ផ្ទុះ​កូវីដ​ ខាង​បរទេស​ក៏​ផ្ទុះ​ដូច​គ្នា​ ដូច្នេះ​លោក​ជឿជាក់​ថា​សមត្ថភាព​ក៏​មិន​សូវ​ជា​ហួស​គ្នា​ប៉ុន្មាន​ដែរ។​

កីឡាករកម្ពុជាប្រកួតកន្លងទៅ

រំលឹក​ដែរ​ថា​ នៅ​ខែ​ឧសភា​ ឆ្នាំ​២០២២​ ខាង​មុខ​នេះ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​ក៏​បាន​ចេញ​ទៅ​ប្រកួត​ប្រជែង​មេដាយ​ស៊ីហ្គេម​ លើក​ទី៣១​ ឆ្នាំ​២០២២​ ឯ​ប្រទេស​វៀតណាម​ផង​ដែរ។​ សហព័ន្ធ​គ្រោង​នឹង​បញ្ជូន​កីឡាករ​៣រូប​លេង​លើ​៣វិញ្ញាសា៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី