រូប 3D render ថ្មីរបស់ iPhone 14 Pro សន្ទះលែនកាមេរ៉ាមិនដូចដំណឹងចចាមអារ៉ាមកន្លងទេ

  • 2022-03-17 02:30:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកដល់ថ្ងៃនេះយើងមិនទាន់មានដំណឹងអ្វីច្រើនពី iPhone 14 នោះទេ ប៉ុន្ដែប្រភពពី 91Mobiles បានបង្ហាញពីរូបភាព render 3D ថ្មី ចំពោះ iPhone ម៉ូឌែល Pro ដោយផ្អែកតាមដំណឹងពីប្រភពមកពីរោងចក្រផលិត។

យើងតាមគំរូឌីហ្សាញទាំងនេះ វាមានរចនាបទរូបរាងដូចទៅនឹងម៉ូឌែលមុន ប៉ុន្ដែយើងអាចសង្កេតឃើញសន្ទះលែន និងកាមេរ៉ាក្រោយ ហាក់ក្រាស់ជាងមុនបន្ដិច។

ហើយទាំងនេះជារូបភាព render 3D ថ្មីពី iPhone 14 Pro

ដំណឹងចចាមអារ៉ាមកន្លងមក ថាវាមានសន្ទះលែនកាមេរ៉ារាបស្មើ

យ៉ាងណាក៏ដោយ គេរំពឹងទុកខ្ពស់ថា Apple នឹងបន្ថយថ្ងាសឆកទំហំធំមកនៅត្រឹម ឆកទម្លុះអេក្រង់តូច មានរាងមូលទ្រវែងដូចគ្រាប់ថ្នាំពេទ្យ លើសពីនេះ iPhone នឹងអាចមាន៤ម៉ូឌែល ដោយម៉ូឌែលធម្មតាគឺ iPhone 14 និង Max រីឯម៉ូឌែលកម្លាំងខ្លាំងគឺ iPhone 14 Pro និង 14 Pro Max៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី