Mourinho ចេញ​មុខ​អំពាវនាវ​សុំ​ឲ្យ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​

  • 2022-03-17 11:38:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jose Mourinho គ្រូ​បង្គោល​ក្លឹប​ Roma បាន​និយាយ​ដាក់​អ្នកកាសែត​ មុន​ការ​ប្រកួត​តទល់នឹង​ក្លឹប​ Vitesse ក្របខ័ណ្ឌ​ Europa Conference League ជើង​ទី​២ នៅ​យប់​នេះ​ ដោយអំពាវនាវ​សុំ​​​ឲ្យ​បញ្ចប់សង្គ្រាម​នៅ​អ៊ុយក្រែន​ និង​បញ្ចប់​សង្គ្រាម​ទាំង​អស់​ផ្សេង​ទៀត​ដែល​កំពុង​កើត​មាន​​។

លោក​ Mourinho បាន​និយាយ​ថា​៖" ចំពោះ​ខ្ញុំ​និយាយ​ឲ្យ​ស្មោះត្រង់​ និង​ត្រឹមត្រូវ​តែ​ម្ដង​គឺ​ យើង​តែ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​ និង​បញ្ចប់​សង្គ្រាម​ទាំង​អស់​ផ្សេង​ទៀត​ដែល​កំពុង​កើត​មាន​​។​ គួរ​តែ​បញ្ចប់​វា​ទៅ​។ ប្រសិន​ខ្ញុំ​ត្រូវ​បាន​គេ​និយាយ​អញ្ចឹង​ជា​រៀងរាល់​ថ្ងៃ​ ខ្ញុំ​ក៏​ព្រម​ដែរ​។ បញ្ចប់​សង្គ្រាម​ទៅ​ "។

លោក​បាន​បន្ត​ថា៖" ខ្ញុំ​នឹង​មិន​និយាយ​ពី​រឿង​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ​។ តែ​តាម​ពិត​ទៅ​ខ្ញុំ​ចាប់អារម្មណ៍​រឿង​នយោបាយ​ណាស់​ គ្រាន់​តែ​ខ្ញុំ​មិន​និយាយ​ជា​សាធារណៈ​។ តែ​យ៉ាង​ណា​ពាក្យ​មួយ​នេះ​ដែល​ខ្ញុំ​អាច​និយាយ​បាន​ និង​ស្រែក​បាន​ជា​រៀង​រាល់​ថ្ងៃ​គឺ​ បញ្ចប់​សង្គ្រាម​ បញ្ចប់​សង្គ្រាម​ដែល​កំពុង​កើត​មាន​ទៅ​ "។

ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន​ ខាង​វិស័យ​បាល់ទាត់​នៅ​អឺរ៉ុប​បាន​ចេញ​មុខ​ឈរ​នៅ​ជា​មួយ​ប្រជាជន​អ៊ុយក្រែន​ និង​សុំ​បញ្ចប់​សង្គ្រាម​មួយ​នេះ​ឲ្យ​បាន​ឆាប់​រហូត​មក​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម