ការ​ប្រកួត​វាយ​កូនគោល​មិត្តភាព​អបអរ​កិច្ចប្រជុំ​ អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី១៩ ឆ្នាំ​២០២២

  • 2022-03-19 06:25:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​កិច្ចប្រជុំ អគ្គមេបញ្ជាកងទ័ពអាស៊ានលើកទី​ ១៩ ឆ្នាំ២០២២​ ដែល​ព្រះរាជណាចក្រកម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ក្រោម​ប្រធាន​បទ «សាមគ្គី ដើម្បី​សេចក្តី​សុខ​ប្រកប​ដោយ​ភាព​សុខដុម» ​បាន​ដំណើរ​ការ​អស់​រយៈពេល​៥​ថ្ងៃ​ប្រកប​ដោយ​ភាពជោគ​ជ័យ។ ​ប្រទេស​កម្ពុជា​ដែល​ជា​ម្ចាស់ផ្ទះ​បាន​រៀបចំ​ការ​ប្រកួត​កីឡា​វាយ​កូន​គោល ដើម្ប​ជាការ​អបអរសាទរ​ដល់​កិច្ច​ប្រជុំ​ និង​រិត​ចំណង​សាមគ្គីភាព​ឲ្យ​កាន់​មាន​សម្ព័ន្ធភាព​ស្អិត​រមួត​បន្ថែម​ទៀត ក្រោមអធិបតី​ភាព​ ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍​ ឥត សារ៉ាត់ ​អគ្គ​មេបញ្ជាការរង​ នាយ​សេនាធិការចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ ​។

ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឥត ​សារ៉ាត់ មាន​ប្រសាសន៍​ថា ការ​ប្រកួត​កីឡា​វាយ​កូនគោល​នេះ ​មិនមែន​ជា​ការ​ប្រកួត​ដណ្តើម​យក​ជ័យលាភី​ជើងឯក​ប្រទេស និងប្រទេស​នោះ​ទេ តែ​ជាការ​ប្រកួត​លក្ខណ​មិត្តភាព​រវាង​ថ្នាក់​ដឹកនាំ​ អគ្គ​មេបញ្ជាការ​កង​ទ័ពអាស៊ាន​ និង​ស្ថាន​ទូត​អាស៊ាន​ប្រចាំ​កម្ពុជា​ប៉ុណ្ណោះ​ ដើម្បី​បង្កើត​បរិយាកាស​ឲ្យ​កាន់​តែ​សប្បាយ​រីករាយ និង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​មេត្រីភាព​យោធា​ក្នុង​តំបន់​អាស៊ាន​ឲ្យ​កាន់​តែ​ស្អិត​រមួត​បន្ថែម​ទៀត។

ឯកឧត្តម ​នាយឧត្តមសេនីយ៍​ បាន​​បញ្ជាក់​ទៀត​ថា ការ​ប្រកួត​កីឡា​វាយ​កូនគោល​នេះ ថ្វី​​បើ​មាន​រយៈពេល​តែ​មួយ​ព្រឹក​ក៏​ពិតមែន ប៉ុន្តែ​វា​បាន​បង្កើត​ការ​ច​ងចាំ​ល្អៗ និង​អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន។

ឯកឧត្តម ​សង្ឈឹម​ជឿជាក់​ថា បន្ទាប់​ពីការ​ប្រកួត​កីឡាវាយ​កូនគោល​អបអរសាទរ​កិច្ចប្រជុំ​ អគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន​លើកទី​១៩ ឆ្នាំ២០២២ ដែល​ធ្វើ​នៅ​ទឹកដី​កម្ពុជា​បាន​បញ្ចប់ និង​មាន​ឱកាស​ជួប​ប្រកួត​ជាមួយ​គ្នា​ជាថ្មី​ម្តងទៀត​ ក្នុង​ឱកាស​ណា​មួយ​ដែល​ភាគី​ អគ្គមេបញ្ជាការ​កងទ័ព​កម្ពុជា​ទៅ​បំពេញភារកិច្ច។ ទន្ទឹម​ជាមួយ​គ្នា​នេះ ឯក​ឧត្តម​ នាយឧត្តមសេនីយ៍ ​ឥត សារ៉ាត់​ តំណាង ​អគ្គមេបញ្ជាការ​កងទ័ព​កម្ពុជា បាន​ថ្លែងអំណរគុណ​ ចំពោះ​ថ្នាក់​ដឹក​នាំ អគ្គ​មេបញ្ជាការ​អាស៊ាន​ និង​ស្ថាន​ទូត​អាស៊ាន​ប្រចាំ​កម្ពុជា​ទាំង​អស់​ ដែល​បាន​យក​ឱកាស​ដ៏​មាន​តម្លៃ​ចូលរួម​ធ្វើការ​ប្រកួត​បាន​ប្រព្រឹត្តិ​ទៅដោយ​បរិយាកាស​សប្បាយរីករាយ​ និងស្នាមញញឹម។

ជាមួយគ្នានោះ​ នាយឧត្តមសេនីយ៍ ​ក៏​បាន​ជូនពរ​ដល់ ​គណៈ​ប្រតិភូថ្នាក់ដឹកនាំ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ទាំង​អស់​សូម​ធ្វើដំណើរនិវត្ត​ទៅ​កាន់មាតុប្រទេសវិញប្រកបដោយ​សុខសុវត្ថភាព​ និង​សុខភាព​ល្អ គ្មាន​ជំងឺកូវីដ១៩។

ឆ្លងកាត់​ការ​ប្រកួត​អស់​ពេល​ពេញ​មួយ​ព្រឹក​ជា​លទ្ធផលបច្ចេកទេស​ចំណាត់​ថ្នាក់​លេខ​១ Gross Score Winnerបាន​ទៅ​លើ ​ GENERAL CHALERMPHON SRISAWADI (Thailand), ពានNet ​Score​ Winner ចំណាត់​លេខ​១​បាន​ទៅ​លើ​កីឡាករ​កម្ពុជា ឯកឧត្តម ​មាស សុវណ្ណ​ លេខ២ ​កីឡាករ​ ម៉ាឡេស៊ី​ និង​លេខ៣​កីឡាករ​កម្ពុជា ​សំណាង​ ពុទ្ធីនាថ៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី