លោកស្រី ពុធ ធីតា៖ បឹងកេត នឹងសងសឹកស្វាយរៀងវិញឲ្យបាននៅជើងទី២
- 2022-03-21 02:21:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកស្រី ពុធ ធីតា៖ បឹងកេត នឹងសងសឹកស្វាយរៀងវិញឲ្យបាននៅជើងទី២
ចន្លោះមិនឃើញ
«នឹងសងសឹកវិញឲ្យបាននូវជើងទី២ បន្ទាប់ពីចាញ់ក្រុមគាត់យ៉ាងធ្ងន់ធ្ងរ ៤-០»។ នេះជាការលើកឡើងរបស់លោកស្រី ពុធ ធីតា ម្ចាស់ក្លឹបបឹងកេត។
កាលពីសប្ដាហ៍ទី៣ ក្រុមបឹងកេតបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះស្វាយរៀងរហូតដល់៤-០ នៅទឹកដីរបស់ស្វាយរៀងនៃការប្រកួតលីគកំពូលកម្ពុជា (Cambodian Premier League 2022 ) ។ លទ្ធផលនេះបានធ្វើឲ្យបឹងកេតហាក់មានអារម្មណ៍ខកចិត្ត ដែលមុនពេលការប្រកួតក្រុមខ្លាំងមួយនេះមានជំនឿចិត្តថា អាចយកបានលទ្ធផលល្អ។
លោកស្រីបាននិយាយថា «ជួបគ្នានិយាយជាមួយគាត់ (ឯកឧត្ដម ឌី វិជ្ជា ប្រធានក្លឹបព្រះខ័នរាជស្វាយរៀង) ក្រោយការប្រកួតចប់ “ស្វាយរៀង នឹង បឹងកេត” ថានឹងសងសឹកវិញឲ្យបានបាននូវជើងទី២ បន្ទាប់ពីចាញ់ក្រុមគាត់យ៉ាងធ្ងន់ធ្ងរ ៤-០»។
ក្រោយចប់ការប្រកួតនេះធ្វើឲ្យបឹងកេតមាន៣ពិន្ទុឆ្លងកាត់ការប្រកួតចំនួន៣ សប្ដាហ៍ ដោយចាញ់២ និងឈ្នះ១ ស្របពេលដែលស្វាយរៀងបច្ចុប្បន្នជាក្រុមស្ថិតនៅលេខ១ក្នុងតារាងដោយមាន៩ពិន្ទុពេញក្នុងចំណោម៣ប្រកួតឈ្នះទាំងអស់៕