ផ្លែផ្ញៀវទុំល្មម បើចង់ភ្លក្សតោះទៅលេងភ្នំគូលែនសម្បូរណាស់ស្រកេកស្រកាសពេញដើមទាក់ទាញភ្ញៀវទេសចរ

  • 2022-03-23 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តប្រសិនបើបានចូលមកដល់ខេត្តសៀមរាបហើយ គួរបន្តដំណើរទៅកាន់ដងភ្នំគូលែន ព្រោះថាដល់រដូវផ្លែផ្ញៀវទុំល្មមគឺសម្បូរហូរហៀរណាស់ សុទ្ធតែធម្មជាតិពិតៗពីព្រៃភ្នំតែម្ដង ហើយក្នុងមួយឆ្នាំវាមានផ្លែតែមួយដងគត់ គឺក្នុងរង្វង់ខែមេសា និងឧសភា តែប៉ុណ្ណោះ បើលើសពីនោះវាផុតរលុតរដូវកាលហើយ។

ដោយសារភូមិសាស្ត្រសម្បូរព្រៃភ្នំ ខេត្តសៀមរាប តែងមានរដូវផ្លៃឈើព្រៃច្រើនគួរសម ផ្លែឈើទាំងនោះ រួមមាន គុយ គូលែន សិរមាន់និងពិសេសគឺផ្លែផ្ញៀវ តែម្ដង។ ក្នុងរដូវផ្លៃឈើទាំងនេះ អ្នកលក់បានតម្រៀបលក់នៅតាមដងផ្លូវជាហូរហែរ និងទាក់ទាញដល់អ្នកទិញផងដែរ។

ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ជាផ្នែកមួយនៃតំបន់ការពារធម្មជាតិមានតួនាទីសំខាន់ក្នុងការក្សាលំនឹងបរិស្ថាននៅតំបន់អង្គរ ដោយសារប្រភពធនធានធម្មជាតិដ៏សម្បូរបែបដូចជាព្រៃឈើ ប្រភពទឹក និងធនធានជីវៈចម្រុះ ពិសេសសម្បូរទៅដោយផ្លែឈើព្រៃជាច្រើន ប្រភេទ ផ្លែគុយ គូលែន សិរមាន់ ផ្លែផ្ញៀវជាដើម ។

ឧទ្យានជាតិភ្នំគូលែន ជាទីតាំងប្រវត្តិសាស្រ្តដ៏សំខាន់មួយ ដែលរក្សានូវមរតកវប្បធម៌រូបីច្រើនប្រភេទ មានដូចជាប្រាសាទបុរាណ និងស្ថានីយបុរាណច្រើនកន្លែង ដែលមានអត្ថន័យ និងតម្លៃជាប្រវត្តិសាស្រ្តសម្រាប់ព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដោយ ៖ ស៊ូ អីន