ចៃដន្យមែន! ឆ្នាំកំណើត ខាត់ វៃហាំង គឺជាថ្ងៃ ទេព រិនដារ៉ូ ចាប់ផ្តើមចូលសិល្បៈដំបូង

  • 2022-03-28 07:32:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាចថាជារឿងដែលចៃដន្យខ្លាំងណាស់ ដែលតារាសម្តែងឆ្នើមលោក ខាត់ វៃហាំង មានថ្ងៃកំណើតកើតចំថ្ងៃដែលតារាសម្តែងប្រុសដ៏មានប្រជាប្រិយភាពពីរជំនាន់គឺ លោក ទេព រិនដារ៉ូ បានចាប់ផ្តើមចូលសិល្បៈជាលើកដំបូង បើគិតមកដល់ពេលនេះមានរយៈពេល៣៣ឆ្នាំហើយ។

ពិតជាមិនគួរឲ្យជឿនោះទេ ដែលតារាសម្តែងសម័យថ្មី លោក ខាត់ វៃហាំង មានថ្ងៃកំណើតចំថ្ងៃដែលតារាសម្តែងឆ្នើមសម័យ៨០និង៩០ លោក ទេព រិនដារ៉ូ ចាប់ផ្តើមចូលប្រឡូកសិល្បៈជាលើកដំបូង រហូតធ្វើឲ្យលោក វៃហាំង បង្ហោះសំណេរយ៉ាងវែង ដោយបង្ហាញពីអារម្មណ៏រំភើបរីករាយដែលធ្លាប់បានរួមការងារជាមួយលោក ទេព រិនដារ៉ូ កន្លងមក។ជាពិសេសទៀតនោះ ថ្មីៗនេះលោកទើបបានដឹងថា ថ្ងៃកំណើតរបស់ខ្លួន គឺត្រូវចំថ្ងៃដែលតារាសម្តែងលោក ទេព រិនដារ៉ូ ចូលសិល្បៈទៀតផង។

តារាសម្តែងរូបនេះ បានឲ្យដឹងទៀតថា រាល់សកម្មភាពសម្តែងរបស់លោក ទេព រិនដារ៉ូ គឺជាផ្នែកមួយជួយឲ្យលោកបានលួចរៀនពីចំណុចល្អរបស់គាត់ជាច្រើន មិនត្រឹមតែប៉ុណ្ណោះទេ វៃហាំង ក៏បានសម្តែងការអបអរសាទរដល់តារាសម្តែងពីរជំនាន់ ដែលមានប្រជាប្រិយភាពល្អទៅមុខ ហើយបន្តសម្តែងលើវិថីនេះតទៀត និងជារៀមច្បងគំរូសម្រាប់ប្អូនៗជំនាន់ក្រោយ។ បើគិតទៅរហូតមកដល់ពេលនេះការសម្តែងរបស់លោក ទេព រិនដារ៉ូ គឺមានរយៈពេល៣៣ឆ្នាំមកហើយដែលត្រូវនិងអាយុរបស់លោក វៃហាំង៣៣ឆ្នាំដែរ៕

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម