រុស្សី ទំនងចាប់ផ្តើមអនុវត្តផែនការទី ២ ដកទ័ពចេញពីក្រុងគៀវ ឆ្ពោះទៅកាន់តំបន់ភាគខាងកើតអ៊ុយក្រែន

  • 2022-03-30 03:04:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយច្បាំងគ្នាអស់រយៈពេលជាង ១ខែមកនេះ រុស្សី បានដកកងទ័ពរបស់ខ្លួនមួយចំនួនចេញពីតំបន់ជុំវិញទីក្រុង គៀវ។

បើតាមការឱ្យដឹងពីអ្នកនាំពាក្យមន្ទីរបញ្ចកោណ ឱ្យដឹងថាការដកទ័ពមួយចំនួនចេញពីតំបន់នៅជុំវិញទីក្រុងគៀវ គឺគ្រាន់ជាការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់លោកពូទីន នៅក្នុងសមរភូមិប្រយុទ្ធប៉ុណ្ណោះ។ រុស្សី មិនបានដកទ័ពត្រឡប់ទៅវិញនោះទេ ពោលគឺចល័តទ័ពទៅតំបន់ភាគកើតប្រទេសអ៊ុយក្រែន ដើម្បីអនុវត្តយុទ្ធសាស្រ្តថ្មី។ ប្រភពខាងលើថ្លែងបញ្ជាក់បន្ថែម។

ប្រភពព័ត៍មានជាច្រើនបានចុះផ្សាយថា រុស្សីបានផ្លាស់ប្តូរយុទ្ធសាស្រ្ត បន្ទាប់ពីវាយសម្រុកទៅកាន់កាប់ទីក្រុងគៀវ មិនបានសម្រេច។ ដោយពេលនេះរុស្សីផ្តោតលើតំបន់ភាគខាងកើត អ៊ុយក្រែន ជំនួសវិញ និងអាចបំបែកប្រទេសនេះជារដ្ឋ ២ផ្សេងគ្នាផងដែរ៕

ប្រភព៖ MSN   ប្រែសម្រួល ៖ សង្ហា