ជាអ្វីឱ្យប្រាកដ ទំនាក់ទំនងក្រៅឆាក៨ឆ្នាំរវាង សាយ និងនារីរូបស្រស់ម្នាក់?

  • 2022-04-07 06:09:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿងដែលកម្រខ្លាំងបំផុតសម្រាប់តារាចម្រៀង Oringinal Song អ៊ួន បឋម ហៅ សាយ បើកចំហរ រឿងទំនាក់ទំនងស្នេហាឯកជន ប៉ុន្តែថ្មីៗនេះបង្ហាញរូបភាពស្និតស្នាលជាមួយនារីរូបស្រស់ម្នាក់ មហាជនកំពុងដាក់ការសង្ស័យថាអ្នកទាំងពីរមានអ្វីពិសេសលើសពីមិត្ត។

កាលពីថ្មីៗនេះ Sai ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបង្ហោះសារជូនពរថ្ងៃខួបកំណើតនារីម្នាក់ ជាមួយរូបភាពស្និទ្ធស្នាលជាមួយគ្នាជាច្រើនសន្លឹក។ ស្របពេលគ្នានេះមហាជនដាក់ការសង្ស័យលើ កម្លោះក្រមុំមួយគូនេះថាកំពុងមានទំនាក់ទំនងលើសពីមិត្តភាពទូទៅ ដោយផ្អែកលើរូបភាពគូជាច្រើន សន្លឹកត្រូវបានបង្ហោះក្នុងគណនីហ្វេសប៊ុកសាមីខ្លួនទាំងពីររាងខ្លួន បង្ហាញភាពផ្អែមល្ហែម ដំណើរកម្សាន្ដ រួមគ្នា ទទួលទានអាហារយ៉ាងផ្អែមល្ហែម ដូចទៅនឹងទង្វើគូស្នេហ៍ទូរទៅតែងតែធ្វើ។

អ្វីដែលមហាជនជឿជាក់១០០ភាគរយថាតារាចម្រៀងសំឡេងស្រទន់ សាយ និងស្រីស្អាតរូបនេះ ពិតជាមានទំនាក់ទំនងស៊ីជម្រៅនោះ បន្ទាប់ពីប្រទះឃើញគណនីហ្វេសប៊ុកនារីរូបនេះបានបង្ហោះ រូបភាពមួយសន្លឹកជាមួយ សាយ ភ្ជាប់ជាមួយពាក្យមួយមាត់ថា “ 8 Years Together” ប្រែថា “រយៈពេក៨ឆ្នាំមកហើយដែលអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នា”។

នារីរូបស្រស់បានបង្ហោះ ភ្ជាប់ជាមួយពាក្យ "8 Years Together"

ទោះជាយ៉ាងណាទំនាក់ទំនងស្នេហាតារារូបនេះ នៅមិនទាន់ស្រាយមន្ទិលរបស់មហាជននៅឡើយទេ ព្រោះសាមីខ្លួនមិនទានចេញមុខបកស្រាយនៅឡើយទេ ខណៈកន្លងមក Sabay ព្យាយាមសួអំពីរឿង ស្នេហាឯកជនរបស់លោក ប៉ុន្តែលោកមិនបានឆ្លើយតមចំពោះរឿងនេះទេ ដោយលោកគ្រាន់តែលើក ឡើងថានៅមិនទាន់គិតរឿងរៀបការនោះទេ៕

អត្ថបទ៖ Kesor

អត្ថបទពេញនិយម