ឡានឡើងស៊េរី ប៉ះពាល់ដល់ផ្នែកសុវត្ថិភាព និងគ្មានការអនុញ្ញាតពីក្រសួង មិនអាចចូលឆៀក និងធ្វើផ្លាកលេខទៀតឡើយ
- 2022-04-07 11:58:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានឡើងស៊េរី ប៉ះពាល់ដល់ផ្នែកសុវត្ថិភាព និងគ្មានការអនុញ្ញាតពីក្រសួង មិនអាចចូលឆៀក និងធ្វើផ្លាកលេខទៀតឡើយ
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូនបានសេចក្ដីជូនដំណឹងដែលមានការចុះផ្សាយទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងនៅក្នុងថ្ងៃនេះ ស្ដីពីការកែច្នៃដំឡើងម៉ូដែលរថយន្តដោយគ្មានការអនុញ្ញាត។
១. រថយន្តដែលបានកែច្នៃដំឡើងម៉ូដែលរថយន្ត ដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យានដូចជា ប្រព័ន្ធចង្កូត ប្រព័ន្ធទ្រ សាក់ស៊ី និងគ្រោងតួ និងគ្មានការអនុញ្ញាត ពីក្រសួងសាធារណការ និងដឹកជញ្ជូន គឺមិនអនុញ្ញាតឱ្យចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើយ។
២. យានដ្ឋានកែច្នៃដំឡើងរថយន្ត ដែលធ្វើសកម្មភាពកែច្នៃដំឡើងម៉ូដែលរថយន្ត ដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន និងមិនបានសុំការអនុញ្ញាតកែច្នៃដំឡើង ក្រសួងសាធារណការនិងដឹកជញ្ជូន នឹងចាត់វិធានការចុះបិទផ្អាកសកម្មភាពធ្វើអាជីវកម្មនៅទីតាំងយានដ្ឋាននោះ៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងទាំងស្រុងរបស់ក្រសួង៖