កូនច្បងរបស់អតីតកីឡាករបាល់ទាត់ David Beckham រៀបការ មានប្រពន្ធហើយ
- ច័ន្ទ, 11 មេសា 2022 02:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនច្បងរបស់អតីតកីឡាករបាល់ទាត់ David Beckham រៀបការ មានប្រពន្ធហើយ
ចន្លោះមិនឃើញ
បន្ទាប់ពីទាក់ទងស្រឡាញ់គ្នាបានជាង ២ឆ្នាំ កាលពីថ្ងៃសៅរ៍ទី ០៩ ខែមេសា Brooklyn Beckham និង Nicola Peltz ក៏បានរៀបការជាមួយគ្នាជាផ្លូវការ សមដូចបំណង។
កូនកំលោះអាយុ ២៣ រូបនេះដល់ពេលមានគ្រួសារផ្ទាល់ខ្លួនហើយ ក្រោយរៀបការជាមួយនឹងតារាម៉ូដែលវ័យ ២៧ឆ្នាំ Nicola Peltz នៅរដ្ឋ Florida។
ក្រៅពីឪពុកម្ដាយ Brooklyn គឺ David Beckham និង Victoria Beckham ហើយ ក៏ឃើញថានៅមានភ្ញៀវកិត្តយសផ្សេងទៀតដែររួមមាន៖ Eva Longoria, Gordon Ramsay, Serena Williams និង Alexis Ohanian។
យ៉ាងណាមិញ សម្រាប់គូស្នេហ៍ មួយគូនេះ បានទាក់ទងស្រឡាញ់គ្នាជាង ២ឆ្នាំហើយ ហើយក៏មានពាក្យចចាមអារ៉ាមច្រើនដែរថាពួកគេរៀបការ ក្រោយពេលពួកគេប្រកាសភ្ជាប់ពាក្យនឹងគ្នាកាលពីខែកក្កដា ឆ្នាំ២០២០៕