ព្រឺរោមខ្ញាកៗ! ធ្លាយវីដេអូពីកាមេរ៉ាសុវត្ថិភាព ឃើញបុគ្គលិកបាត់ខ្លួនប្រកួតគ្នាយ៉ាងតានតឹង

  • 2022-04-11 15:21:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយតាមដានយ៉ាងប្រកិត Sabay បានរកឃើញភស្ដុតាងថ្មី គឺវីដេអូចេញពីកាមេរ៉ាសុវត្ថិភាព នៅទីលានដ៏ធំមួយកន្លែង ដោយគ្រាន់តែឃើញក៏ព្រឺរោមដែរ ត្បិតនៅកន្លែងនោះឃើញបុគ្គលិកបាត់ខ្លួន កំពុងដាក់ឱ្យប្រកួតយ៉ាងស្វាហាប់ ជាមួយល្បែងមួយដែលមើលមិនច្បាស់ ប៉ុន្ដែអ្វីដែលច្បាស់គឺថា អ្នកប្រកួតសឹងគ្រប់គ្នា មានទឹកមុខស្រពោន និងតឹងតែងជាខ្លាំង។

តាមប្រភពវីដេអូ គេឃើញមានការបញ្ជាបន្ថែម ពីក្រុមឈុតលឿង និងមានសំឡេងបង្គាប់ឮគ្រលរៗដូចទៅនឹងសំឡេងមេក្លោងខ្លា ដែលបានប្រកាសថា បើអ្នកណាចាញ់នឹងត្រូវជម្រុះចេញពីទីលានភ្លាម ដោយគ្មានសិទ្ធជំទាស់។

វីដេអូលេចធ្លាយចេញពីកាមេរ៉ាសុវត្ថិភាព៖

ការដាក់ឱ្យកួតយ៉ាងតានតឹងនេះ យើងមិនទាន់សន្និដ្ឋានបានថា តើអាចគ្រោះថ្នាក់កម្រិតណា ដល់បុគ្គលិកបាត់ខ្លួននោះទេ? Sabay នឹងតាមដានបន្តទៀត។

គ្រប់យ៉ាងនឹងត្រូវទំលាយ ១៤ មេសា ម៉ោង៧យប់!

អត្ថបទ៖ កុសល