សេរីវណ្ណថង​ យល់​យ៉ាង​ណា​ពេល​ឃើញ​មិត្ត​រួម​ជាតិ​សន្លប់​ និង​ចាញ់​ច្រើននៅ​សៀមរាប​

  • 2022-04-12 02:34:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចាញ់​ច្រើន​ចំពោះ​មិត្ត​រួម​ជាតិ​នៅ​កម្មវិធី​ប្រដាល់​ឯ​ខេត្ត​សៀមរាប​នេះ​គឺ​ដោយ​សារ​វា​ថ្មី​សម្រាប់​ម្នាក់​ៗ​ដូច្នេះ​នេះ​ជា​ការ​ចាប់​ផ្ដើម​ដំបូង​យ៉ាងណា​ធ្វើ​បាន​ប៉ុណ្ណេះ​ក៏​ល្អ​ដែរ​នេះ​ជា​ការ​យល់​ឃើញ​របស់​វណ្ណថង។​

ឈឿង ល្វៃ ពេលសន្លប់

ឈិត​ សេរីវណ្ណថង​ បាន​ឲ្យ​ដឹង​ថា​ មាន​អារម្មណ៍​សោកស្ដាយ​ចំពោះ​មិត្ត​រួច​ជាតិ​ក៏​ដូច​ជា​សិស្ស​ច្បង់ៗ​ដែល​ចាញ់​ច្រើន​ និង​មាន​ខ្លះ​សន្លប់​កាល​ពី​ថ្ងៃ​ទី១០។​ អ្វី​ដែល​មើល​ឃើញ​អំឡុង​ប្រកួត​របស់​មិត្ត​រួម​ជាតិ​នោះ​ធ្វើ​បាន​ប៉ុណ្ណេះ​គឺ​ល្អ​ប្រសើរ​ហើយ​ ព្រោះ​វា​ថ្មី​សម្រាប់​កីឡាករ​កម្ពុជា​ មិន​ទាន់​ចាស់​ទុំ​ក្នុង​ការ​ប្រកួត​ហើយ​ជា​ការ​ចាប់​ផ្ដើម​លើក​ទី១​ទៅ​ទៀត​មាន​តែ​ខំ​ប្រឹង​បន្ត​ទៀត។​

ឡៅ ចន្ទ្រា ពេលសន្លប់

កូន​អ្នក​បាត់ដំបង​រូប​នេះ​ក៏​បាន​បន្ថែម​ទៀត​ថា​ ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​នេះ​វា​រឹតតែ​ជម្រុញ​លើក​ទឹកចិត្ត​រូប​គេ​ឲ្យ​ខ្លាំង​បន្ថែម​ទៀត​ដើម្បី​ពង្រឹង​សមត្ថភាព​ឆ្ពោះ​ទៅ​រក​មេដាយ​ជូន​កម្ពុជា​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅវៀតណាម និង​ ឆ្នាំ២០២៣។​

វណ្ណថង ពេលឈ្នះពាន

រំលឹក​ដែរ​ថា​ កម្មវិធី​ សម្ដេចប្រដាល់​អង្គរ​ កាល​ពី​ថ្ងៃ​ទី១០​ មេសា​ ២០២២​ នេះ​ការ​ប្រកួត​ផ្នែក​ Kick Boxing​ ព្រំ​ សំណាង​ ផល​ សោភ័ណ្ឌ​ ឡៅ ចិត្រា​ ចាញ់​ពិន្ទុ​ ចិន ​ចំណែក​ ឡៅ​ ចន្ទ្រា​ ឈឿង​ ល្វៃ​ សូត្រ វាសនា ចាញ់​សន្លប់។​ ដោយ​ឡែក​ លន ​បញ្ញា​ នៅ​ ស្រីពៅ​ ឈ្នះ​ពិន្ទុ​ចិន​វិញ​ផង​ដែរ។​ ចំពោះ​ វណ្ណថង​ ឈ្នះ​ពាន​ម៉ារ៉ាតុន​ ប្រកួត​ទី១​ ឈ្នះ​ចិន​ និង​ផ្ដាច់ព្រ័ត្រ​ឈ្នះ​ វ៉ាន់​ វឿន៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម