ឡូយ​ណាស់​៖ ខាន់ ចេសា ឈ្នះ​មេដាយមាស ក្នុង​​ការ​​ប្រ​​កួត​​កី​ឡា​ជឺ​ជិត​ស៊ូ​ជើង​ឯក​ថ្នាក់​ជាតិ​​នៅ​អាមេរិក​

  • 2022-04-12 03:42:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាការិនី​ជឺជិតស៊ូ​ជម្រើស​ជាតិ​កម្ពុជា ខាន់ ចេសា បាន​ឈ្នះ​មេ​ដាយ​មាស ក្នុង​ការ​ប្រ​កួត​កី​ឡា​ជឺ​ជិត​ស៊ូ​ជើង​ឯក​ថ្នាក់​ជាតិ​នៅ​ស​ហ​រដ្ឋ​អា​មេ​រិក ឆ្នាំ​២០២២ (2022 IBJJF Pan Championships) ។

កីឡាការិនី​កម្ពុជា​ ខាន់ ចេសា បាន​យក​ឈ្នះ​លើ​កីឡា​ការិនី​ Thamires Diógenes de Aquino នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ លេី​វិញ្ញាសា​ខ្សែក្រវាត់​ខ្មៅ​ផ្នែក​នារី​ ក្នុង​ទីក្រុង​ Orlando​ រដ្ឋ​ Florida​ សហរដ្ឋអាមេរិក​ក្នុង​ប្រភេទ​ទម្ងន់ ៥៣.៥គីឡូក្រាម ។ ជើងឯក Pan Jiu-Jitsu Championship គឺជា​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ជឺជីត​ស៊ូ​ធំ​បំផុត​នៅ​អាមេរិក​ខាងជើង។

ការ​ប្រ​កួត​ 2022 IBJJF Pan Championships បាន​ធ្វើ​ឡើង​រយៈ​ពេល ៥ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី៦ ដល់​ទី១០ ខែ​មេសា​ ឆ្នាំ​២០២២​ ហេីយ​នេះ​ជា​លេីកដំបូង​ដែល​កីឡា​ការិនី​កម្ពុជា​ ដណ្តើម​បាន​មេដាយមាស​ ក្នុង​ព្រឹត្តិការណ៍ IBJJF Pan Championships​ ។ ម៉្យាង​ទៀត នេះ​​ជា​មេដាយ​មាស​បន្ថែម​សម្រាប់​យុវតី​ ចេសា មុន​ចូលរួម​ការ​ប្រកួត​នានា​ឱ្យ​កម្ពុជា​លេី​ឆាក​អន្តរជាតិ​ មិន​ថា​ស៊ីហ្គេម​ ជេីងឯកប្រចាំ​ទ្វីប​អាស៊ី​ ឬកម្រិត​ពិភពលោក​ នៅ​ពេល​ខាង​មុខទេ ។

កាល​ពី​ឆ្នាំ​២០១៨ និងឆ្នាំ២០១៩ កន្លងទៅ ចេសា ធ្លាប់​បាន​ដណ្ដើម​មេដាយមាស​កម្រិត​ទ្វីបអាស៊ី និង​ស៊ីហ្គេម ជូន​ប្រទេស​កម្ពុជា​ផង​ដែរ៕

ប្រភព​៖ ស សុខា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​