លាតត្រដាងការពិតទាំងស្រុងកម្មវិធីប្រកួត “អ្នកចម្បាំង” របស់Sabay

  • 2022-04-15 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយចម្ងល់ជាង ១សប្ដាហ៍ ទីបំផុតការពិតបានលាតត្រដាង បុគ្គលិកបាត់ខ្លួន ជិត៥០នាក់ ត្រូវបានក្រុមខ្លាបញ្ជូនទៅដល់ទីលានវាលរាបបៃតងដ៏ធំមួយ និងតម្រូវឱ្យប្រកួតគ្នា លើវិញ្ញាសាដ៏តានតឹងជាច្រើន។

ការប្រកួតយប់មិញ ជុំទី១៖

ក្រុមមនុស្សដែលចាប់មកឱ្យប្រកួត ត្រូវបានហៅថា ក្រុមអ្នកចម្បាំង។ ការពីយប់មិញ ជាការប្រកួតជុំទី១ លើ ២ វិញ្ញាសា ដូចជាវិញ្ញាសាទំពាំងឫស្សី និង ញ៉ាំប៉ិកគួក។ អ្នកចម្បាំងចូលរួមទាំងអស់ ម្នាក់ៗមានទឹកមុខស្រពោន នឿយហត់ ខ្លះហាក់ភ័យខ្លាច ប៉ុន្ដែយ៉ាងណា គ្រប់គ្នានៅតែប្រឹងប្រជែង ឱ្យឈ្នះរៀងៗខ្លួនខាងតែបាន។

តោះឆ្លើយសំនួរឈ្នះរង្វាន់! គូប៉ុង Tous Les Jour $10 20រង្វាន់

តើនរណាអាចឆ្លងផុតហ្គេមទី៣ បកមៀនដោយមិនឱ្យដាច់សំបក កាលពីយប់មិញ និងអាចក្លាយជាកំពូលអ្នកចម្បាំង នៅវគ្គបញ្ចប់?

កុំភ្លេចតាមដានទស្សនា ការប្រកួតបន្តជុំទី២ នៅម៉ោង ៧ យប់នេះ លើ Facebook ផេកផ្លូវការទាំងអស់របស់ Sabay និងឆានែលយូធូប Sabay TV៕

អត្ថបទ៖ កុសល