ជើងឯកជំនួសតំណែងបងខ្លា ២០២២ ផ្ដួលអ្នកចម្បាំងជិត៥០នាក់

  • 2022-04-17 02:09:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លងកាត់ការប្រកួត ៨វិញ្ញាសាដ៏តានតឹង និងស្វិតស្វាញ ទីបំផុតរកឃើញជើងឯកពាក់ស្លាកលេខ ២១ មានសមត្ថភាព ១ផ្ដួល៥០នាក់ ក្លាយជាកំពូលអ្នកចម្បាំងពិតៗ ដែលលោកនឹងមកជំនួសតំណែងបងខ្លា ដើម្បីដឹកនាំក្រុមខ្លាបន្ត ក្នុងឆ្នាំខាល ២០២២។

តើកំពូលអ្នកចម្បាំងរូបនេះជានរណា?

តាមពិតអ្នកចម្បាំងកម្ពស់ខ្ពស់រូបនេះ ជាបុគ្គលិកក្រុមហ៊ុន Sabay លោកបម្រើការជាអ្នកសារព័ត៌មានផ្នែក កីឡា ដែលមានឈ្មោះថា នួន ស៊ីណា មានវ័យ ៣៦ឆ្នាំ មកពីខេត្តកណ្ដាល ហើយគេស្គាល់រូបលោកជាទូទៅថា បងណាណា

ឆ្លងកាត់ការជម្រុះជាច្រើនវគ្គ កំពូលអ្នកចម្បាំង បងណាណា បានថ្លែងថា “ហ្គេមអ្នកចម្បាំង ជាការប្រកួតដ៏ប្លែកមួយ មានច្រើនហ្គេមចូលគ្នា ហើយក៏មានឧបសគ្គច្រើន ទាមទារឱ្យយើងតស៊ូ ប្រើកម្លាំងនិងប្រើប្រាជ្ញា ព្រោះហ្គេមខ្លះគាត់មិនធ្លាប់បានលេងនោះទេ ដូចជាបកមៀន លេងត្រេះ និងលោតបាវជាដើម។ មិនតែប៉ុណ្ណោះ ឧបសគ្គមួយទៀត គឺការប្រកួតក្រោមកំដៅក្ដៅខ្លាំង។”

ក្រៅពីនេះ លោកបានបន្ថែមថា “ពិតជាសប្បាយរីករាយដែលទទួលបានជ័យលាភី និងលោកពេញចិត្តបើលើកក្រោយៗ ក្រុមហ៊ុនមានកម្មវិធីជួបជុំបែបនេះ ឬមានអ្វីប្លែកៗបន្ថែមទៀត ព្រោះល្អសម្រាប់ការជួបជុំ និងបង្កើនចំណងមិត្តភាពក្រុមការងារទៅវិញទៅមក។”

អត្ថបទ៖ កុសល