​​ប្រិយមិត្ត​ដឹង​ទេ​! ទម្រាំ​ស្វែង​រក​ជើង​ឯក​ «អ្នក​ចម្បាំង» ត្រូវ​ប្រើ​ពេល​ផលិត​​ចូល​៣​ខែ

  • 2022-04-18 09:40:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ផលិត​តាំង​ពី​​​ថ្ងៃ​ចាប់​ផ្ដើម​ក្នុង​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ «អ្នក​ចម្បាំង​» នា​អំឡុង​ខែ​កុម្ភៈ រហូត​អាច​ស្វែង​រក​ជើង​ឯក​កាល​ពី​ម្សិលមិញ​​នេះ​គឺ​ត្រូវ​ប្រើ​ពេល​​​ចូល​​ជិត​៣​ខែ ​ក្នុង​ចំណោម​អ្នក​ចម្បាំង​ជិត​៥០​នាក់​បាន​​ចូល​ខ្លួន​ប្រកួត​ប្រជែង​។

លោក ច័ន្ទឫទ្ធិ ​អ្នកនិពន្ធនាយក​​វិប​សាយ Sabay និង​ជា​អ្នក​ដឹក​នាំ​គម្រោង​កម្មវិធី​ «អ្នក​ចម្បាំង » ​ផ្ទាល់​បាន​លើក​ឡើង​ថា ទម្រាំកម្មវិធី​មួយ​នេះ​បាន​កើត​ឡើង មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ ត្រូវ​ការ​កម្លាំង​ក្រុម​ការ​ងារ​ជា​ច្រើន​នាក់​មក​ពី​គ្រប់​ផ្នែក​ពាក់​ព័ន្ធ​ទាំង​អស់។ ជា​ពិ​សេស​ការ​ស្វែង​រក Concept ​ដែល​ថ្មី​ហើយ​ប្លែក ​ដូច​ជា​លក្ខន្តិកៈ​​​ក្នុង​ហ្គេម​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ ​គឺ​ត្រូវ​ជួប​ពិភាក្សា​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ ។ មុន​ឈាន​ដល់​ថ្ងៃ​ថត​ក្រុម​ការងារ​ពាក់​ព័ន្ធ​គ្រប់​ផ្នែក​ទាំង​អស់​ត្រូវ​ជួប​ប្រជុំ​គ្នា​ជា​ច្រើន​ដង ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​ទាំង​អស់​ថា ខ្វះខាត​អី​ខ្លះ អ្វីខ្លះ​ដែល​ត្រូវ​តុប​តែង ត្រូវ​ទិញ​បន្ថែម។

«និយាយ​ទៅ​មួយ​កម្ម​វិធី​នេះ ទាំង​ខ្ញុំ​ទាំង​ក្រុម​ការងារ គឺ​ហត់​ខ្លាំង តែ​ពួក​យើង​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ នៅ​ពេល​ដែល​ឃើញ​អ្វី​ដែល​ពួក​យើង​ខិត​ខំ​ប្រឹងប្រែង​បាន​ចេញ​ជា​លទ្ធផល។ ​នេះ​ជា​លើក​ទី​១ សម្រាប់​ពួក​យើង​ក្នុង​ការ​បង្កើត​កម្មវិធី​បែប​នេះ​ឡើង ហើយ​ក្រុម​ការងារ​ទាំង​អស់​នឹង​ខិត​ខំ​រិះរក​អ្វី​​ដែល​ថ្មី​មក​ផ្ដល់​ជូន​អ្នក​គាំទ្រ​ទាំង​អស់​របស់ Sabay»។

ឆ្លង​កាត់​ការ​ប្រកួត​​ចំនួន​៨​វិញ្ញាសា​ដ៏​តានតឹង និង​ស្វិតស្វាញ បាន​​រក​ឃើញ​ជើងឯក​ពាក់​ស្លាក​លេខ ២១ មាន​សមត្ថភាព​ ១​ផ្ដួល​៥០នាក់ ក្លាយ​ជា​កំពូល​អ្នក​ចម្បាំង​ពិតៗ ដែល​លោក​នឹង​មក​ជំនួស​តំ​ណែង​បងខ្លា ដើម្បី​ដឹកនាំ​ក្រុម​ខ្លា​បន្ត ក្នុង​ឆ្នាំខាល ២០២២​លោក​មាន​ឈ្មោះ​ថា នួន ស៊ីណា មាន​វ័យ ៣៦ឆ្នាំ មក​ពី​ខេត្ត​កណ្ដាល៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​