ឡៅ ចន្ទ្រា​ ឡៅ​ ចិត្រា​ មិន​មាន​ឈ្មោះ​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម​ ២០២២​ នេះ​ទេ​

  • 2022-04-20 08:10:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ស៊ីហ្គេម​ លើក​ទី៣១​ ឯ​ប្រទេស​វៀតណាម​ អំឡុង​ខែ​ក្រោយ​នេះ​កាន់​តែ​ជិត​មក​ដល់​ហើយ​ យ៉ាងណា​ប្រភេទ​កីឡា​គុន​ខ្មែរ​លើក​នេះ​គឺ​មិនមាន​ឈ្មោះ​ ឡៅ ចន្ទ្រា​ និង​ ឡៅ​ ចិត្រា​ នោះ​ទេ​ដោយ​សារ​គ្មាន​ប្រភេទ​ទម្ងន់​ ឬ​វិញ្ញាសា​របស់​ពួកគេ។​

កីឡាករ ឡៅ ចន្ទ្រា

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​សហព័ន្ធ​នា​ពេល​កន្លង​ទៅ​ សម្រាប់ស៊ីហ្គេម​ ឆ្នាំ​នេះ​ ២០២២​ គឺ​មិនមាន​ឈ្មោះ​ត្រកូល​ ឡៅ​ រួម​មាន​ ចន្ទ្រា​ ចិត្រា​ ប្រកួត​នោះ​ទេ​ បើ​ទោះ​ជា​ពួកគេ​ជាប់​ជម្រើស​ជាតិ​ និង​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​បច្ចុប្បន្ន​នេះ​ក៏​ដោយ។​ មូល​ហេតុ​នេះ​ដែរ​គឺ​ជើង​ខ្លាំង​របស់​កម្ពុជា​ទាំង​២រូប​នេះ​មិន​មាន​ប្រភេទ​ទម្ងន់​របស់​ពួកគេ​ ដូច្នេះ​ទើប​មិនបាន​ចេញ​ទៅ។​

កីឡាករ ឡៅ ចិត្រា

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​នឹង​បញ្ជូន​កីឡាករ​ កីឡា​ការិនី​សរុប​ ៩នាក់​ដើម្បីប្រជែង​មេដាយ​ ស៊ីហ្គេម​ លើក​ទី៣១​ ឯ​ប្រទេស​វៀតណាម។​ នេះ​ឈ្មោះ​ទាំង​៩នាក់​នេះ​ ១. ឆា ចាន់ដេង ២. ម៉ឺយ ស៊ីង​ ៣. ទួន ស្រីភីន​ ៤. សំ សំណាង​ ៥. សុខ រិទ្ធ ​៦. វ៉ាន់ វឿន​ ៨. ឃុន បូរ៉ា​ ឬ ឃឹម បូរ៉ា​ ៩. ប៉ោ ភារិទ្ធ ឬ យ៉េន ឌីណា ៩. រុំ​ សំណាង​ ឬ​ ព្រំ​ សំណាង៕​

កីឡាករ ចិត្រា និង ចន្ទ្រា

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី