មិត្តល្អកម្ររកបាន! រំភើបជំនួសមិត្តពេក Yaya ស្រក់ទឹកភ្នែក អបអរ Kim ក្លាយជាកូនក្រមុំ

  • 2022-04-22 06:49:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីម្សិលមិញនេះដំណឹងល្អដែលអ្នកគាំទ្រទន្ទឹងរងចាំអស់រយៈពេលជាយូរត្រូវបានផ្សាយពាសពេញ បណ្ដាញសង្គមអំពីគូស្នេហ៍តារាថៃមួយគូ គឺ Mark Prin បានសុំមិត្តស្រី Kim រៀបការ

ដំណឹងនេះពិតជាធ្វើឱ្យគ្រប់ភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំងសូម្បីតែ Yaya ដែលជាមិត្តស្និទ្ធស្នាល ហើយក៏មនុស្សម្នាក់នៅក្នុងហេតុការណ៍ក៏រំភើបជាងសាមីខ្លួនមិនធម្មតាដែរ។

បន្ទាប់ពីបានឃើញមិត្តជាទីស្រលាញ់បានក្លាយជាកូនក្រមុំ Yaya រំភើបពេកដល់ថ្នាក់ស្រក់ទឹកភ្នែក និងពោលពាក្យអបអរសាទរទៅកាន់ Kim យ៉ាងដូច្នេះថា៖ “អបអរសាទរមិត្តសម្លាញ់របស់ខ្ញុំ ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំស្រឡាញ់អ្នកទាំងពីរ អបអរសាទរម្តងហើយម្តងទៀត"។

Kimberly ក៏បានបញ្ចេញមតិថា "អរគុណច្រើន babe I love you forever" ។ Kimberly ក៏បានបង្ហើបដែរថា Yaya នឹងមានដំណឹងល្អដូច នាង ជាក់ជាមិនខាន៕

ប្រភព៖ Sanook   ប្រែសម្រួល៖ Kesor