Mayura ​ចូលរួម​ការងារ​សង្គម​តាម​រយៈកម្មវិធី​រត់​ដើម្បី​មនុស្សធម៌​ ISF Superhero Fun Run

  • 2022-04-22 08:30:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ផ្កាយ​សមុទ្រ​រៀបចំ​កម្មវិធី​រត់​សប្បុរសធម៌​ជា​លើក​ដំបូង​នៅ​កោះ​ដាច់​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​អាទិត្យ ​ទី០១ ​ខែឧសភា ឆ្នាំ ២០២២ វេលា​ម៉ោង​៦:៣០​ នាទី​ព្រឹក ​ដល់​ម៉ោង ​៩:០០ នាទី​ព្រឹក​ខាង​មុខ​នេះ។ ​កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ​ជ្រើស​រើស​ការ​លេង​កីឡា​បន្ទាប់​ពី​សម្រាក​ពី​ការងារ ​ក៏​ដូច​ជា​ជួយ​គាំទ្រ​សិស្ស​៧០០នាក់​នៅ ​អង្គការ​ផ្កាយ​សមុទ្រ​ដើម្បី​ទទួល​បាន​ការ​អប់រំ​ល្អ​មួយ​។

ដោយ​មើល​ឃើញ​ពី​អត្ថប្រយោជន៍​ដ៏​ល្អ​នៃ​កម្មវិធី​នេះ​ទៅ​កាន់​ប្រជាពលរដ្ឋ​ខ្មែរ ​និង​កុមារ​ក្រីក្រ​ជា​ច្រើន​រូប​ ក្រុមហ៊ុន Mayura ដែល​ជាទី​ផ្សារ​អន​ឡាញ ជាទី​ទុក​ចិត្ត​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​អ្នក​ទិញ និង​អ្នក​លក់​បាន​ចូលរួម​ឧបត្ថម្ភក្នុង​កម្មវិធី​រត់​ដើម្បី​សប្បុរសធម៌ ​ISF Superhero Fun Run នេះ។

លោក ​Paul Kim ​ដែល​ជា​ប្រធាន​ផលិតផល​ក្រុមហ៊ុន Mayuraបាន​ដឹង​ថា៖ «Mayura ​មិន​ត្រឹមតែ​ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អន​ឡាញ​ដែល​ជួយ​អាជីវកម្ម​តូច​ៗ​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ជា​ក្រុមហ៊ុន​ដែល​ចូលរួម ​និង​លើក​ទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋខ្មែរ​ចូលរួមការងារ ​សង្គម ​តាមរយៈ​កម្មវិធី​ផ្សេងៗ​ដូច​ជា​កម្មវិធីរត់​ដើម្បី​ សប្បុរសធម៌ ​ISF Superhero Fun Run នេះ​ផង​ដែរ​»​។​

​ជា​មួយ​គ្នា​នោះ​អ្នកស្រី ជួប វិច្ឆិកា ជា​ប្រធាន​អង្គការ​ផ្កាយសមុទ្រ​បាន​សម្តែង​ក្តីរីករាយ​ក្រោម​ការ​ឧបត្ថម្ភ សហការ​ពី​ក្រុមហ៊ុន ​Mayura ផង​ដែរ។ ដោយ​ឡែក​កម្មវិធីរត់​ ISF Superhero Fun Run ​បាន​បើក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​អាច​ចុះ ឈ្មោះ​ចូលរួម​រត់​ដោយ​តម្លៃ​សំបុត្រ​សម្រាប់ ១០គីឡូម៉ែត្រ​ តម្លៃ​១៥ដុល្លារ​ និង ​៥​គីឡូម៉ែត្រ​តម្លៃ​១០​ដុល្លារ​​។ ​លោក​អ្នក​អាច​ចុះ​ឈ្មោះ​តាម​រយៈ​តំណភ្ជាប់​នេះ​ ​https://forms.gle/4pmXorCqf41eqxbQ9 ។​ សម្រាប់​ព័ត៌​មាន​លម្អិត​អ្នក​អាច​ទាក់ទង​ទៅ​កាន់​លេខ​ទូរស័ព្ទ៖​ 098 977 981​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​