Gucci សម្ពោធហាងនៅថៃ ដូចធ្វើកម្មវិធីជួបជុំតារាលំដាប់ៗតាំងពី Mai, Mark, Win និងបុគ្គលល្បីផ្សេងទៀត

  • 2022-04-25 06:18:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ Gucci បាន​រៀបចំ​កម្មវិធីសម្ពោធហាង នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ វា​ជា​ពេលវេលាដ៏កម្រ ព្រោះប្រជុំទៅដោយតារាល្បីៗ សុទ្ធតែលំដាប់ៗ និងជាអ្នកដែលជ្រើស Style ទាន់សម័យ​បំផុតប្រចាំវិស័យ។

តាមអ្វីដែល​បាន​បង្ហាញ រួមមានដូចជា Mai Davika, Mark Prin, ក្រុម F4 ថៃ (Win Metawin, De Jirawat, Nani Hirunkit) ក៏ដូចជា PP Krit និង Billkin Putthipong ជា​ដើម។ ទោះជារំភើបនឹងវត្តមាន​របស់អ្នក​ទាំងនេះ​ ពិសេសក្រុម F4 ប៉ុន្តែអ្នកគាំទ្រ​មាន​ការសោកស្ដាយគួរសមដែរ ដែល​ Bright Vachirawit មិនអាចមកចូលរួម​នឹង​គេ ដោយសារលោកបានឆ្លងកូវីដ ទើបត្រូវ​សម្រាកព្យាបាលនៅផ្ទះ។

ទស្សនារូបភាព​ដូចខាងក្រោមរបស់តារាៗល្បី ដែល​ត្រូវ​បាន​ផ្ដិតយកដោយផ្ចិតផ្ចង់ ពីក្នុង​កម្មវិធីពិសេស​របស់ Gucci៖

ប្រភព៖ Kenh14   អត្ថបទ៖ ធារី